កាលពីម្សិលមិញ (៨ កញ្ញា) មានហេតុភ្លើងឆេះក្នុងពន្ធនាគារតាំងកឺរាំង ខេត្តបាន់តឺន ប្រទេសឥណ្ឌូនេស៊ី ជាខេត្តឧស្សាហកម្មស្ថិតនៅក្បែររដ្ឋធានីហ្សាការតា រហូតមានអ្នកទោសស្លាប់ ៤១ នាក់ និងរបួសធ្ងន់ ៨ នាក់ ស្រាល ៧២ នាក់ ។
បន្ទប់ C មានអ្នកទោសចំនួន ១២២ នាក់ ហើយអគ្គីបានឆាបឆេះនៅវេលាម៉ោង ១.០០ ដល់ ២.០០ នាទី ដោយមូលហេតុទុសេខ្សែភ្លើង ។
ពន្ធនាគារមួយនេះ ពោរពេញដោយអ្នកទោសញាត់ឡើងចង្អៀតណែនក្តន់ មានចំនួនជាង ២.០០០ នាក់ តែលើសចំណុះ ៦០០ នាក់ ៕
ដោយ ពិសិទ្ធ
(sanook)