ក្រសួងសុខាភិបាលប្រទេសគុយបា បានប្រកាសថា បានចាត់វិធានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំពោះកុមារអាយុ ២ ខួបឡើងទៅ ហើយជាប្រទេសដំបូងលើពិភពលោក ដែលចាក់ឲ្យកុមារអាយុតិចនេះ ។ ការចាក់វ៉ាក់សាំងឲ្យកុមារនេះជាវ៉ាក់សាំងផលិតដោយខ្លួនឯង ធ្វើឡើងនៅតាមមន្ទីរពេទ្យ គ្លីនិក ឬសាលារៀន ។
ក្នុងមួយថ្ងៃ ក្នុងមន្ទីរពេទ្យមួយនៅទីក្រុងឡាហាវ៉ាន បានចាក់ឲ្យកុមារអាយុពី ៣-៥ ឆ្នាំបាន ២៣០ នាក់ ហើយការចាក់ឲ្យកុមារមានឡើង ៣ ម្ជុលដូចមនុស្សចាស់ផងដែរ ទើបហៅថាគ្រប់ដូស ។ កន្លងមកដោយសារមេរោគកូវីដ-១៩ បំប្លែង ដែលតា នៅក្នុងប្រទេសគុយបាធ្វើឲ្យកុមារមានការឆ្លងខ្ពស់លឿនរហ័ស ។
តាំងពីការរាតត្បាតនៃមេរោគកូវីដ-១៩ មកដល់បច្ចុប្បន្ន កុយបាមានមនុស្វ័យជំទង់ឆ្លងយ៉ាងតិច ១១៧.៥០០ នាក់ នេះតាមស្ថិតិជាផ្លូវការ តែមិនបានបង្ហើបប្រាប់ថាបាត់បង់ជីវិតប៉ុន្មានឡើយ ។
ក្នុងខែកញ្ញានេះ មន្ត្រីគុយបានិយាយថា គុយបាចាប់ផ្តើមចាក់វ៉ាក់សាំងឲ្យកុមារ ជាចំណែកមួយក្នុងផែនការដើម្បីបាន ៩០% នៅទូទាំងកោះទាំងមូល ហើយនឹងបើកព្រំដែនម្តងទៀតនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ៕