អត្ថបទ ម៉ារ៉ា៖
ថ្ងៃទី ៤ ខែមេសានេះ AFP រាយការណ៍ពីករណីកើតហេតុបង្កចលាចលនៅក្នុងមន្ទីរឃុំឃាំង នៅខេត្តអាស៊ុយ (Azue) ភាគខាងត្បូងប្រទេសអេក្វាឌ័រ នៅរសៀលថ្ងៃអាទិត្យ ទី៣ ខែមេសា ដោយមានមនុស្សយ៉ាងហោចណាស់ ២០នាក់ ត្រូវបានគេរកឃើញស្លាប់ ក្នុងនោះ ៥នាក់ត្រូវបានកាត់ជាកង់ៗ និងជាច្រើននាក់ទៀតបានរងរបួស ។
លោក រិស៊ិអូ ខារិញ៉ូ រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងអេក្វាឌ័រថ្លែងថា តម្រួត និងមន្ត្រីសន្តិសុខជាង ៨០០ នាក់ បានបញ្ជូនទៅកាន់ពន្ធនាគារនោះ ដើម្បីគ្រប់គ្រងស្ថានការណ៍ ។
ការស៊ើបអង្កេតបឋមបានបង្ហាញថា វាមានជាប់ពាក់ព័ន្ធនឹងសមាជិកនៃក្រុមឧក្រិដ្ឋជន ហើយបញ្ជាក់ថា គ្មានអ្នកទោសណាម្នាក់រត់គេចខ្លួនទេ ប៉ុន្តែសម្រាប់ហេតុផលសុវត្ថិភាព អ្នកទោសប្រហែល ៩០ នាក់ត្រូវជម្លៀសទៅកាន់ពន្ធនាគារមួយផ្សេងទៀត ។
ប្រទេសអេក្វាឌ័រមានពន្ធនាគារចំនួន ៦៥ នៅទូទាំងប្រទេស ហើយអាចផ្ទុកអ្នកទោសបានប្រហែល ៣០.០០០ នាក់ ប៉ុន្តែការផ្ទុកក្នុងពន្ធនាគារលើសពី ៣០ភាគរយ ។ នេះជាកត្តាដ៏សំខាន់មួយដែលបង្កការងាយស្រួលក្នុងពន្ធនាគារជាញឹកញាប់ ។ នៅខែវិច្ឆិកា ឆ្នាំ ២០២១ សមាជិកក្រុមឧក្រិដ្ឋជនដែលជាប់គុកនៅពន្ធនាគារខេត្ត ហ្គាយ៉ាស បានប្រើប្រាស់កាំភ្លើង គ្រឿងផ្ទុះ និងកាំបិត សម្លាប់មនុស្ស ៦២នាក់ ។
ករណីនេះកើតឡើងប្រហែលពីរខែ បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅពន្ធនាគារដដែលបានសម្លាប់មនុស្សរហូតដល់ ១២០ នាក់ រួមទាំងបុគ្គលិកពន្ធនាគារម្នាក់ ដែលគេចាត់ទុកថាជាពន្ធនាគារដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកខាងត្បូង ៕