ប្រវត្តិប្រធានាធិបតីអ៊ុយក្រែន ពីតួត្លុកកំប្លែង គ្មានបទពិសោធខាងនយោបាយ តែជាអ្នកបង្ក្រាបអំពើពុករលួយ និងការកេងប្រវញ្ច!

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី25 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 7:13 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ដឹងពីប្រវត្តិប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ សេលេនស្គី ដែលកំពុងកើតសង្គ្រាមដ៏ធំជាប្រវត្តិសាស្ត្រ ចាប់តាំងពីបំបែកខ្លួនពីអតីតសហភាពសូវៀត ឆ្នាំ ១៩៩១ ។ លោកជាអតីតតួត្លុកកំប្លែង បានក្លាយជាប្រធានាធិបតី ។

លោក សេលេនស្គី បច្ចុប្បន្នក្នុងវ័យ ៤៤ ឆ្នាំ​ ពីអតីតជាតួត្លុកកំប្លែង និងធ្លាប់សម្តែងក្នុងភាពយន្ត Servant of the People ។ គាត់មិនធ្លាប់មានបទពិសោធខាងនយោបាយទេ ប៉ុន្តែនៅពេលរកសំឡេងឆ្នោតមានប្រជាប្រិយភាពរហូតទទួលបានជ័យជម្នះ ៧០% ។ លោកមានឆន្ទៈបង្ក្រាបការកេងប្រវញ្ច ប្រឆាំងអំពើពុករលួយ មានយុត្តិធម៌ខាងច្បាប់នៅតំបន់ខាងកើតប្រទេស ។

លោក សេលេនស្គី ជាប្រធានាធិបតីទី ៦ របស់អ៊ុយក្រែន ដោយឡើងកាន់តំណែងកាលពីខែឧសភា ឆ្នាំ ២០១៩ ។ មិនអាច បដិសេធចំពោះការពិតបានដែលថា ទោះបីជាលោក សេលេនស្គី មិនមានបទពិសោធខាងនយោបាយពីមុនក៏ដោយ ប៉ុន្តែគាត់បានដឹកនាំប្រទេសលើបញ្ហាទំនាក់ទំនងអន្តរជាតិ ដល់ចំណុចមួយនៃការចង់ក្លាយជាសមាជិកនៃអង្គការណាតូ (NATO) ឬអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអូតង់ ហើយដែលធ្វើឱ្យអ្វីៗទាំងអស់មានជម្លោះជាមួយរុស្ស៊ី។ មក​ដល់​ចំណុច​នេះហើយ ទើប​រុស្ស៊ី​ក្រោម​ការ​ដឹកនាំ​របស់​លោក វ្ល៉ាឌីមៀ ពូទីន មិន​ចង់​ឲ្យ​អ៊ុយក្រែន​ចូល​ក្នុង​អង្គការ​អូតង់ទេ ទើបភ្លើងសង្គ្រាមផ្ទុះឡើងនៅពេលនេះ ។

ក្នុងអំឡុងពេលនេះ នៅពេលមានភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន លោក សេលេនស្គី កំពុងប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតក្នុងជីវិតរបស់គាត់ ព្រោះនេះជាយុគសម័យប្រវត្តិសាស្ត្ររបស់អ៊ុយក្រែន។

ទោះយ៉ាងណា សេលេនស្គី បានសារភាពថា គ្មានមេដឹកនាំប្រទេសលោកខាងលិចណាឆ្លើយតប OK ទេ គាត់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ។ មតិ​របស់​ប្រជាជន​អ៊ុយក្រែន​បែងចែក​ជា​ពីរ​ភាគី​ គឺ​ការ​ទទួល​និង​លើក​ទឹកចិត្ត​លោក សេលេនស្គី ដែលត្រូវទទួលបន្ទុកធ្ងន់ណាស់ ហើយអ្នកដែលមិនចូលចិត្ត បានបន្ទោសគាត់ ក្នុង​ការ​នាំ​ប្រទេស​នេះ​ឈាន​ដល់​ការផ្ទុះសង្គ្រាមដែលមនុស្ស​យ៉ាង​ហោច​ណាស់ ១៣៧ នាក់​ត្រូវ​បាន​សម្លាប់ហើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម