ចូលរួមសោកស្តាយ នាវិក ៥៣ នាក់ស្លាប់ជាមួយនាវាមុជទឹកបាក់ជា ៣ កំណាត់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី26 ខែមេសា ឆ្នាំ2021 ម៉ោង 9:56 នាទី ព្រឹក

ព័ត៌មានពីទីក្រុងបាន់យូវ៉ាងី ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី​២៥ មេសា ឧត្តមសេនីយ៍ឯក ហាដី ត្យាយាន់តូ មេបញ្ជាការយោធាជាន់ខ្ពស់ឥណ្ឌូនេស៊ី ថ្លែងប្រាប់សារព័ត៌មានពីកោះកោះបាលីថា រូបភាពថតក្រោមទឹកបានបញ្ជាក់ថា នាវាមុជទឹក KRI Nangala 402 បានលិចទៅក្រោមសមុទ្រ ហើយនាវិក ៥៣ នាក់បានស្លាប់ទាំងអស់ហើយ ។

លោកឧត្តមសេនីយ៍ យូដូ ម៉ារកូណូ មេបញ្ជាការកងទ័ពជើងទឹកពោលថា រូបភាពថតដោយកាមេរ៉ាមនុស្សយន្តឃើញថា នាវាមុជទឹកខាងលើ បែកចេញជាបីចំណេកធំៗ លិចទៅក្រោមសមុទ្រក្នុងជម្រៅ ៨៣៨ ម៉ែត្រ ដោយចំណុចនាវាលិចស្ថិតនៅចម្ងាយ ១៥០០ ម៉ែត្រ ខាងត្បូងពីកូអរដោនេចុងក្រោយដែលនាវាបានអណ្តែតមុនពេលវាបាត់ខ្លួនពេលចូលរួមក្នុង​សមយុទ្ធនៅឆ្នេរសមុទ្រភាគខាងជើងកោះបាលីកាលពីថ្ងៃទី ២១ ខែមេសាកន្លងទៅ ។

រហូតមកទល់នឹងពេលនេះ ឥណ្ឌូនេស៊ីនៅមិនទាន់ដឹងពីមូលហេតុដែលធ្វើឲ្យនាវមុជទឹក 402 នេះលិច ។ មុននេះកងនាវានិយាយថា ប្រព័ន្ធអគ្គិសនីនៅក្នុងនាវាត្រូវដាច់ អាចធ្វើឲ្យនាវាមិនអាចអណ្តែតត្រឡប់ទៅផ្ទៃវិញបាន ។

នាវានេះផលិតនៅប្រទេសអាល្លឺម៉ង់ ថាមពលឌីសេល និងបានកែច្នៃនៅប្រទេសកូរ៉េខាងត្បូង និងត្រូវបាននាំចូលមកកងទ័ពជើងទឹកឥណ្ឌូណេស៊ីក្នុងឆ្នាំ ១៩៨១ ឬ ៤០ ឆ្នាំមុន ៕

 

 

ប្រភព AP

ដោយ សូរ្យសែង

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
3 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម