រុស្ស៊ីជួលអ្នកច្បាំងជនជាតិស៊ីរី មកប្រយុទ្ធជាមួយអ៊ុយក្រែន ព្រោះមានជំនាញខាងប្រយុទ្ធក្នុងទីក្រុង

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី07 ខែមិីនា ឆ្នាំ2022 ម៉ោង 7:49 នាទី ល្ងាច

ប្រភពពីវេបសាយ matichon

អទ្ថបទ សាវុឌ្ឍ៖

មន្ត្រីសហរដ្ឋអាមេរិកបានបង្ហើបថា រដ្ឋាភិបាលរុស្ស៊ីបានជួល«អ្នកចម្បាំង» ជនជាតិស៊ីរី ដែលមានជំនាញប្រយុទ្ធក្នុងទីក្រុង យកមកច្បាំងជាមួយទាហានអ៊ុយក្រែន ក្នុងពេលរុស្ស៊ីនាំកម្លាំងបុកចូលសមរភូមិទីក្រុងកាន់តែខ្លាំង ។ រុស្ស៊ី​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ស៊ីរី​តាំង​ពី​ឆ្នាំ​ ២០១៥ ដូច្នេះអញវីៗអាចមានបទពិសោធ ។

មន្ត្រីអាមេរិកមួយរូបនិយាយថា នៅមិនទាន់ច្បាស់ថា កម្លាំងស៊ីឈ្នួលច្បាំងស៊ីរីមានប៉ុន្មាននាក់នៅឡើយទេ តែបច្ចុប្បន្នអ្នកច្បាំងស៊ីរីកំពុងនៅក្នុងរុស្ស៊ី និងត្រៀមចូលប្រយុទ្ធ ។

កាសែតវ័រស៊ីងតុន ផុស(Washington Post) បានស្រង់របាយការណ៍ពីកាសែតក្នុងស្រុកស៊ីរីឈ្មោះ Deir Ezzo ថា រុស្ស៊ីបានផ្តល់ប្រាក់ដល់អ្នកស្ម័គ្រចិត្តស៊ីរីពី ២០០ ទៅ ៣០០ ដុល្លារ ដើម្បីធ្វើដំណើរទៅអ៊ុយក្រែន និងធ្វើការជាកាត រយៈពេលធ្វើការ ៦ ខែរៀងរាល់ពេល ។

ងាកមកមើលខាងអ៊ុយក្រែនវិញ ក៏មានអ្នកស្ម័គ្រច្បាំងជនជាតិបរទេសច្រើនដែរ ។ លោក សេលេននស្គី ប្រធានាធិបតីអ៊ុយក្រែនឲ្យដឹងថា មានចំនួន ១៦.០០០ នាក់ ។

ខាងរុស្ស៊ីបាននិយាយថា ទាហានរុស្ស៊ីស្លាប់ ៤៩៨ នាក់ របួស ១.៥៩៧ នាក់ ប៉ុន្តែតួលេខរបស់អ៊ុយក្រែនថា ទាហានរុស្ស៊ីស្លាប់ក្នុងសមរភូមិ ១១.០០០ នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម