រុស្ស៊ីប្រកាសឈប់បាញ់បណ្តោះអាសន្ន ដើម្បីបើកផ្លូវឲ្យជនភៀសសឹកចេញ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី07 ខែមិីនា ឆ្នាំ2022 ម៉ោង 8:07 នាទី ល្ងាច

ប្រភព prachachat

ដោយ សូរ្យសែង៖

នៅថ្ងៃ ៧ មីនា ឆ្នាំ ២០២២ នេះ រុស្ស៊ីប្រកាសឈប់បាញ់បណ្តោះអាសន្នតាមទីក្រុងរបស់អ៊ុយក្រែន តាំងពីម៉ោង ១០.០០ ព្រឹកម៉ោងក្នុងស្រុក ឬម៉ោង ១៤.០០ ម៉ោងនៅស្រុកខ្មែរ ដើម្បីជម្លៀសជនភៀសសឹកឲ្យមានសុវត្ថិភាពសិន ។

នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សម្រប​សម្រួល​អន្តរជាតិ​ សម្រាប់​ការ​ឆ្លើយតប​មនុស្សធម៌​នៅ​អ៊ុយក្រែន រួមជាមួយនឹងក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ស្ថានភាពមនុស្សធម៌នៅក្នុងទីក្រុងនានារបស់អ៊ុយក្រែនបានធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលដែលប្រធានាធិបតីបារាំង អេមម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានអំពាវនាវដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឱ្យបើកច្រករបៀងសម្រាប់មនុស្សធម៌។

សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថា ការឈប់បាញ់បណ្តោះអាសន្នចូលជាធរមាននៅក្នុងទីក្រុងផ្សេងៗ មានដូចទីក្រុងគៀវ, ម៉ារិអូប៉ល, ខាឃីវ និង ទីក្រុងស៊ូមី ។

មន្ត្រីខាងជនភៀសខ្លួនរបស់សហប្រជាជាតិឲ្យដឹងថា មានអ្នកភៀសខ្លួនចេញពីអ៊ុយក្រែនមានចំនួន ១,៥ លាននាក់ ដោយធ្វើដំណើរទៅប្រទេសជិតខាង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម