ក្រសួងយុត្តិធម៌ ចាត់ទុកអង្គភាពប្រឆាំងអំពើពុករលួយ ជាកែវភ្នែកនៃតម្លាភាព និងយុត្តិធម៌

ព័ត៌មានសង្គមថ្ងៃសុក្រ ទី22 ខែកក្កដា ឆ្នាំ2022 ម៉ោង 2:10 នាទី ល្ងាច

អត្ថបទ សូរ្យសែងៈ

ក្រសួងយុត្តិធម៌ បានចាត់ទុកអង្គភាពប្រឆាំងអំពើពុករលួយ ជាកែវភ្នែកនៃតម្លាភាព និងយុត្តិធម៌ ក្នុងការប្រឡងប្រជែងសិស្សចៅក្រមជំនាន់ទី ១១ សិស្សក្រឡាបញ្ជីជំនាន់ទី ៨ សិស្សអាជ្ញាសាលាជំនាន់ទី ២ សិស្សសារការី ជំនាន់ទី ៣ និងការប្រឡងរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ ដែលបានទទួលនូវសុក្រឹតភាព ត្រឹមត្រូវយុត្តិធម៌ និងទទួលបានទំនុកចិត្តពីសាធារណជន​ ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលបានថ្លែងអំណរគុណចំពោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចាត់មន្ត្រីឱ្យចូលរួមសង្កេតការណ៍នៅគ្រប់ដំណាក់កាលទាំងអស់នៃដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សខាងលើនៅសាលាភូមិន្ទរដ្ឋបាល ។

 

ការចូលរួមរបស់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយកន្លងមក បានក្លាយទៅជាសក្ខីកម្មថ្មីមួយទៀតនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ ក៏ដូចជារាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដើម្បីជាគុណប្រយោជន៍ចំពោះវិស័យយុត្តិធម៌ និងប្រជាជនកម្ពុជា ។

 

រូបថតរបស់ អ.ប.ព. (ACU)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម