ធ្វេសប្រហែសមិនបានទេ កូវីដ-១៩ រលកទី ៧ ឆ្លងនៅជប៉ុនមួយថ្ងៃ ២៦១.០០០ នាក់

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី20 ខែសីហា ឆ្នាំ2022 ម៉ោង 7:13 នាទី ល្ងាច

ដោយ សូរ្យសែង៖

ប្រទេសជប៉ុនក្លាយជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ ក្នុងរលកទី ៧ ខ្ពស់ជាងគេ គឺចំនួន ២៦១.០២៩ នាក់ក្នុងមួយថ្ងៃ ។ នេះជាតួលេខផ្សាយនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ ។

ការឆ្លងសហគមន៍ក្នុងរលកទី ៧ ធ្វើឲ្យអ្នកបាត់បង់ជីវិតពី ២០០-៣០០ នាក់ក្នុងមួយថ្ងៃ រីឯអ្នកមានអាការធ្ងន់ធ្ងរ ៦២៧ នាក់ ជាបន្ទុកដ៏ធ្ងន់មួយរបស់ក្រសួងសុខាភិបាលជប៉ុន សូម្បីអ្នកជំងឺផ្សេង ក៏ពិបាកចូលមន្ទីរពេទ្យព្យាបាលដែរ ។

រដ្ឋាភិបាលបានស្នើឲ្យអ្នកជំងឺត្រូវកាក់ខ្លួនឯង ដោយរដ្ឋាភិបាលចេញចំណាយទៅលើការធ្វើតេស្ត និងការព្យាបាល ។ រដ្ឋាភិបាលជប៉ុនបានធានាឲ្យប្រើឱសថ « mole nupiravir» ឬ « La Guerio» ដែលផលិតដោយសាខាក្រុមហ៊ុនក្នុងជប៉ុន ពីក្រុមហ៊ុនអាមេរិក ជាឱសថប្រភេទលេបលើកដំបូងរបស់ជប៉ុន សម្រាប់អ្នកជំងឺស្រាល ។

ថ្នាំនេះហូប ២ ដងក្នុងមួយថ្ងៃ សរុប ៥ ថ្ងៃ រីឯតម្លៃ ៩៤.០០០ យេន ប្រមាណ ៧០០ ដុល្លារអាមេរិក រដ្ឋាភិបាលជប៉ុនជាអ្នករ៉ាប់រងចំណាយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម