ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី អញ្ជើញផ្តល់បាឋកថា «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ជូនដល់អតីតសិស្សវិជ្ជាជីវៈ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី15 ខែកញ្ញា ឆ្នាំ2022 ម៉ោង 3:21 នាទី ល្ងាច

នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញផ្តល់បាឋកថា «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ជូនដល់អតីតសិស្សក្រឡាបញ្ជី ជំនាន់ទី៦ ចំនួន ១០០ នាក់ អតីតសិស្សចៅក្រម ជំនាន់ទី៩ ចំនួន ៥៦ នាក់ និងអតីតសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី១ ចំនួន ៣២ នាក់ នៅសហសាលសិក្សា ជាន់ទី២ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។

ការផ្តល់បាឋកអំពីច្បាប់ប្រឆាំងអំពើពុករលួយនេះ មានគោលបំណងសំខាន់ណាស់ ដើម្បីឱ្យអ្នកប្រកបវិជ្ជាជីវៈតុលាការ បានយល់ដឹងជ្រួតជ្រាប ក្នុងពេលចេញទៅបម្រើការងារជាមន្ត្រីជម្រះក្តីគ្រប់ជាន់ថ្នាក់ ៕

រូបថតផេក ACU


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម