អត្ថបទ សូរ្យសែង៖
ក្មេងស្រី គីម ជូ-អេ បានចូលរួមក្នុងពិធីប្រារព្ធបុណ្យជាតិរបស់កូរ៉េខាងជើង កាលពីដើមខែនេះ ធ្វើឲ្យអ្នកកាសែតសង្ស័យថា នាងអាចជាកូនស្រីពៅ រវស់ គីម ជុង-អ៊ុន មេដឹកនាំកូរ៉េខាងជើង ដែលបានបិទបាំងរហូតមក ។
អ្នកជំនាញចិនបាននិយាយថា នាងតូចដែលស្រែកច្រៀងនៅលើវេទិកានោះ គឺជាកូនស្រីតូចរបស់លោក គីម ។ រូបក្មេងស្រី គីម ជូ-អេ បានបង្កជាសំណួរថា ជាកូនស្រីសំណព្វចិត្តរបស់លោក គីម ដែលបានប្រាកដខ្លួនជាលើកដំបូង ស្របនឹងឈ្មោះ ត្រកូលដូចគ្នា ។
កុមារី គីម ជូ-អេ និងកុមារជាច្រើន បានច្រើនចម្រៀងឲ្យលោក គីម ជុង-អ៊ុន និងលោកស្រី រី សុល-ជូ ភរិយារបស់ គីម ប៉ុន្តែនាងមានភាពលេចធ្លោជាងគេដែលអ្នកជំនាញបានកត់សម្គាល់ និងសង្ស័យ ។
អ្នកជំនាញម្នាក់ដែលប្រើឈ្មោះក្លែងក្លាយ Samhero បានសរសេរនៅក្នុងការវិភាគនៃប្លុក InDPRK ថា នាង រី សុល-ជូ បានចូលទៅជិតក្មេងស្រីនៅពេលដែលកម្មវិធីបានបញ្ចប់ ក៏មានយកដៃស្ទាបខ្នង និងសន្ទនាជាលក្ខណៈឯកជន មុនងាកចេញ ។
មានចំណុចមួយទៀតដែលត្រូវកត់សម្គាល់ គឺនៅពេលកុមារផ្សេងទៀត រោមព័ទ្ធ គីម ជុងអ៊ុន លោតដោយក្តីរំភើប ប៉ុន្តែក្មេងស្រី គីម ជូ-អេ បែរជានៅឈរស្ងៀម ហើយចាប់ដៃក្មេងស្រីម្នាក់ ពេលឃើញថាគាត់ដើរជិតលោកគីម ជុងអ៊ុន ពេក ៕