ដោយតារារិទ្ធ ៖
នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ ដេវីត នីអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ទោ ដេវីត នីអូ នាពេលនេះគឺ ជាដំណើរទស្សនកិច្ចផ្លូវការលើក ទី២ របស់មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីនៅកម្ពុជាដែលការណ៍នេះនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្មស៊ីជម្រៅនិងរឹងមាំ៕