សម្តេចតេជោ ហ៊ុន សែន ៖ រដូវសន្យាខ្យល់បានមកដល់ហើយ!

ព័ត៌មានសង្គមថ្ងៃពុធ ទី14 ខែមិថុនា ឆ្នាំ2023 ម៉ោង 8:05 នាទី ល្ងាច

«នៅរដូវបោះឆ្នោតអ្នកនៅផ្ទះស័ង្កសីទៅសន្យាគេឲ្យផ្ទះក្បឿង តែខ្លួនឯងនៅផ្ទះស័ង្កសី  អ្នកជិះម៉ូតូទៅសន្យាឲ្យគេថាបើខ្ញុំឈ្នះ ខ្ញុំឲ្យឡាន វាមានអាធុនហ្នឹងដែរ ប៉ុន្តែនោះទុកជាសិទ្ធិនៃបណ្ដាបក្សនយោបាយដែលគេមានសិទ្ធិនឹងធ្វើការឃោសនាៗ»។ នេះជាប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ ។

សម្តេចមានប្រសាសន៍ថា «រដូវសន្យាខ្យល់បានមកដល់ហើយ ដោយយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ នឹងត្រូវចាប់ផ្ដើមពីដើមខែកក្កដាតទៅ។ សម្ដេចតេជោ បញ្ជាក់ថា «សម្រាប់គណបក្សប្រជាជនកម្ពុជា មិនសន្យានោះទេ គឺធ្វើតែម្ដង»៕

 

រូបថត និងខ្លឹមសារ តារារិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម