«នាងខ្ញុំទទួលបានចំណេះដឹងថ្មីៗ ដែលពីមុនពុំដែលបានរៀនច្បាប់ប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តបែបនឹងទេ គ្រាន់តែបានស្តាប់ ឬទស្សនាតាមទូរទស្សន៍ តាមហ្វេសប៊ុក... ទើបតែទទួលបានស្តាប់ផ្ទាល់ពីឯកឧត្តម ប្រធានអង្គភាពប្រឆាំងំពើពុករលួយបកស្រាយនៅថ្ងៃនេះ...» ។ នេះជាសម្តីរបស់ប្អូនស្រី អួង ស៊ាងហ៊ីម បេក្ខជនត្រៀមប្រឡងក្របខណ្ឌចូលបម្រើ ACU ដែលគាត់បានចូលរៀនវគ្គដំបូង នៅថ្ងៃសៅរ៍ ទី ៩ ខែកញ្ញា នៅ អ.ប.ព. ដែលឧទ្ទេសនាមដោយផ្ទាល់ពីឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អំពី«ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ និងការយល់ដឹងពីប្រព័ន្ធដំណើរការកុំព្យូទ័រ ។
ប្អូនស្រីបន្ថែមថា មិនត្រឹមតែនាងខ្ញុំម្នាក់ទេ សិស្ស និស្សិតដទៃទៀត ក៏បានយល់ដឹងពីនីតិវិធីរបស់ អ.ប.ព. នេះដែរ ហើយប្អូនស្រីបានប្តេជ្ញាចិត្តថា នឹងនាំគ្នាទប់ស្កាត់បទល្មើសពុករលួយ នឹងយកចំណេះដឹងផ្នែកច្បាប់ប្រឆាំងអំពើពុករលួយ ទៅផ្សព្វផ្សាយដល់អ្នកជិតខាង មិត្តភក្តិ និងបងប្អូន ឲ្យបានយល់ដឹងទាំងអស់គ្នា អំពីបទល្មើស និងការប្រឆាំងអំពើពុករលួយ ។
ចុងក្រោយ ប្អូនស្រីបានប្តេជ្ញាថា «យើងត្រូវរួមគ្នាប្រឆាំងអំពើពុករលួយ ដើម្បីប្រទេសជាតិ» ។
សូមស្តាប់វាចារចេញពីបេះដូងរបស់ប្អូនស្រី អំពីការប្តេជ្ញាចិត្ត រួមគ្នាប្រឆាំងអំពើពុករលួយ ដូចខាងក្រោម៖