ប្រជាពលរដ្ឋចំនួន 1804 នាក់រស់នៅ ៣ សង្កាត់ក្នុងខណ្ឌទួលគោក បានពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី18 ខែមិថុនា ឆ្នាំ2023 ម៉ោង 9:45 នាទី ល្ងាច

ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក ដែលមានឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក បានរៀបចំឲ្យតំណាងសង្កាត់ ៣ គឺសង្កាត់ទឹកល្អក់ ៣ សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង សហការជាមួយមន្ទីរពេទ្យព្រះអង្គឌួង ចុះពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនឱសថ និងចែកវ៉ែនតា ជូនប្រជាពលរដ្ឋដោយ​ឥតគិតថ្លៃ រួមទាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយក្រុមគ្រូពេទ្យចតុម្មុខ នៅក្នុងវិទ្យាល័យ ជា ស៊ីម សាមគ្គី​ នាថ្ងៃអាទិត្យ ទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ ។

នេះជាការចូលរួមចំណែករបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែលើកកម្ពស់សុខុមាលភាពជូនដល់ប្រជាពលរដ្ឋ ទោះកាលៈទេសៈណាក៏ដោយ ដោយគ្មានការរើសអើង ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយនេះជាការសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចុះជួយព្យាបាលជំងឺដោយឥតគិតថ្លៃ និងសកម្មភាពផ្សេងៗជាច្រើនទៀត ដោយមិនទុកឱ្យមានប្រជាពលរដ្ឋណាដែលជួបការលំបាកឡើយ ក្នុងនោះក្រោមការដឹកនាំពីគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកពីសុខទុក្ខប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះ តំណាងសង្កាត់ទាំងបី  ដែលមានឯកឧត្តម សុត ធា ប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារដើមគរ ឯកឧត្តម ខូយ លឹមហុង ប្រធានក្រុមការងារចុះជួយសង្កាត់បឹងសាឡាង និងលោកជំទាវ ម៉ា សូយ៉ិនដា អនុប្រធានក្រុមការងារចុះជួយសង្កាត់ទឹកល្អក់៣ តំណាងឯកឧត្តម យន់ ស៊ីណាត ប្រធានក្រុមការងារចុះជួយសង្កាត់ទឹកល្អក់៣ និងឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានថ្លែងអរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីពេទ្យព្រះអង្គឌួង ក្រុមគ្រូពេទ្យចតុម្មុខ និងនាយកវិទ្យាល័យ ជាស៊ីម សាមគ្គី ដែលបានចំណាយពេលវេលាចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋនៅមូលដ្ឋានខណ្ឌទួលគោកអស់ពីចិត្តពីថ្លើម ។

ក្រុមសរុបទិន្ន័យបានឲ្យដឹងថា ក្នុងថ្ងៃនេះ អ្នកមកទទួលសេវាសរុប 1,704នាក់ ក្នុងនេះ ពិនិត្យភ្នែក 1,673 នាក់ ចាក់វ៉ាសាំង 98 នាក់ និងបន្តព្យាបាល 39 នាក់ ។

ពិធីនេះប្រព្រឹត្តទៅបានល្អ ក៏ដោយសារការចូលរួមសហការពីរដ្ឋបាលនៃសង្កាត់ទាំង ៣ និង ខណ្ឌទួលគោកផងដែរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ ក៏បានរៀបចំពិនិត្យ និងព្យាបាលជំងឺភ្នែក ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក មាន ៣សង្កាត់(សង្កាត់ផ្សារដេប៉ូ១, ២ និង៣)  បានសហការជាមួយមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យ​បង្អែក​ខណ្ឌទួលគោកម្តង​រួចហើយផងដែរ ៕

លោកយាយអាយុ ១០០ ឆ្នាំ មកពិនិត្យ និងព្យាបាលភ្នែកភ្នែក

ក្រុមការងារផ្សាយបន្តផ្ទាល់

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម