សភាពការណ៍នៅមីយ៉ាន់ម៉ាកាន់តែក្តៅ! ក្រុមប្រឆាំង បើកប្រតិបត្តិការប្រើដ្រូនបាញ់ផ្តាច់ស្ពានយុទ្ធសាស្ត្រ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី30 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:08 នាទី ល្ងាច

ដោយ សូរ្យសែង៖

កាលពីថ្ងៃទី ២៩ មិថុនា ក្រុមប្រឆាំងក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា នៅក្នុងខេត្តថាតន រដ្ឋការៀង ប្រទេសមីយ៉ាន់ម៉ា បានដាក់បំផ្ទុះគ្រាប់ផ្តាច់ស្ពានមួយកន្លែង ដែលជាស្ពានយុទ្ធសាស្ត្រ ។

អាជ្ញាធរមីយ៉ាន់ម៉ា ដែលទៅត្រួតពិនិត្យហេតុការណ៍ ក៏ត្រូវក្រុមប្រឆាំងបាញ់ឲ្យបាត់បង់ជីវិត ៣ នាក់ ក្នុងនេះមានវិស្វករជាន់ខ្ពស់មួយរូប និងអ្នករបួសជាច្រើននាក់ផងដែរ​ ។

ស្ពានដែលបំផ្ទុះបាក់នេះ ជាស្ពានយុទ្ធសាស្ត្ររបស់មីយ៉ាន់ម៉ា ដែលសម្រាប់ដឹកជញ្ជូនទំនិញនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ដូចជាខេត្តតាក ទៅកាន់ខេត្តយ៉ាងហ្គុង និងខេត្តម៉ាន់ថាលឺយ រួមទាំងរដ្ឋធានី​ណេពិដោផងដែរ ។ ក្នុងហេតុការណ៍លើកនេះ បានខូចខាតរថយន្ត ៣ គ្រឿង និងអ្នករបួសមួយចំនួន ។

អាជ្ញាធរសហភាពជាតិការៀង (KNU) ប្រកាសថា ក្រុមប្រឆាំងធ្វើប្រតិបត្តិការលើកនេះ មានប្រើដ្រូន បណ្តាល់ឲ្យទាំងទាហាន ទាំងស៊ីវិលបាត់បង់ជីវិត និងរបួស ១០ នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម