មួយខែ ជាមួយនឹងការបាត់ខ្លួនលោក ឈិន កាំង រដ្ឋមន្ត្រីការបរទេសចិន!

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី25 ខែកក្កដា ឆ្នាំ2023 ម៉ោង 7:46 នាទី ល្ងាច

បកប្រែដោយ សូរ្យរិទ្ធ៖

គេហទំព័រ matichon របស់ថៃ បានចេញផ្សាយនូវអត្ថបទមួយ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ថា រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាំង មិន​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ពេញ​មួយ​ខែមកហើយ ដែលធ្វើឲ្យសាធារណជនមានចម្ងល់​ថា តើគាត់​បាត់​ខ្លួន​ទៅ​ណា?

លោក ឈិន កាំង គឺ​ជា​មនុស្ស​ម្នាក់​ដែល​លោក​ប្រធានាធិបតី ហ្ស៊ី ជិនពីង ទុកចិត្ត​បំផុត​ ហើយត្រូវបានតែងតាំងជាប្រធានាធិបតីចិន កាលពីខែធ្នូ ឆ្នាំ 2022 ។

លោក ឈិន បច្ចុប្បន្ន​មាន​អាយុ 57 ឆ្នាំ​ បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​ធ្វើ​ការ​ក្នុង​ជីវិត​របស់​គាត់​នៅស្ថានទូតចិនប្រចាំ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​ដែល​និយាយ​ភាសា​អង់គ្លេស​បាន​ស្ទាត់ជាងគេ ។

លោក ឈិន ត្រូវបានគេផ្តល់រហស្សនាមថាជា «អ្នកប្រយុទ្ធឆ្កែចចក» ជា​ឈ្មោះ​​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​អ្នក​ការទូត​ជំនាន់​ថ្មី ហើយតែងប្រឆាំងជាមួយនឹងការវិភាគរបស់លោកខាងលិចទៅលើរដ្ឋាភិបាលប៉េកាំង ។

កាលពីឆ្នាំ 2020 លោក ឈិន ធ្លាប់និយាយថា រូបភាពរបស់ប្រទេសចិន នៅ​ក្នុង​ក្រសែភ្នែក​លោកខាងលិច​កាន់តែ​អាក្រក់​ដោយសារ​ជនជាតិ​អឺរ៉ុប និង​អាមេរិក ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ ដែលមិនដែលត្រូវបានទទួលយកនៅក្នុងប្រព័ន្ធនយោបាយចិន ឬសូម្បីតែវិបុលភាពសេដ្ឋកិច្ចរបស់ប្រទេសចិនក៏ដោយ ។

នៅពេលដែលលោក ឈិន បម្រើការជាឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក គាត់បានធ្វើឱ្យខ្លួនគាត់កាន់តែមើលឃើញ តាមរយៈការបង្ហាញជាសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយ នៅវ៉ាស៊ីនតោន ដើម្បីពន្យល់ពីលក្ខណសម្បត្តិរបស់ប្រជាជនចិន ។

ទោះយ៉ាងណាក៏ដោយ មុនពេលបាត់ខ្លួន លោក ឈិន បានបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់គាត់នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ នៅពេលដែលគាត់បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី អង់ដ្រេ ឬូដេនកូ នៅទីក្រុងប៉េកាំង ។ ប៉ុន្តែ​ពីរ​សប្តាហ៍​ក្រោយ​មក លោក ឈិន ​ប្រែជាមិនបាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ធ្វើឱ្យមនុស្សចាប់ផ្តើមឆ្ងល់ថា មានរឿងអ្វីកើតឡើង? ប៉ុន្តែ​ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​ថា ​ខ្លួន​នឹង​មិន​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ទេ សម្រាប់ហេតុផលសុខភាព ។

លោក ហ៊ូ សឺជិន អ្នកវិភាគដ៏លេចធ្លោពី Global Times បានបង្ហោះនៅលើ Weibo ថា «មនុស្សគ្រប់គ្នាមានការព្រួយបារម្ភ ប៉ុន្តែ​មិន​អាច​និយាយ​អ្វី​ជា​សាធារណៈ​បាន​ទេ!» ខណៈពេលដែលក្រសួងការបរទេសចិនខ្លួនឯង ក៏ងាកទៅឆ្លើយសំណួរអំពីការបាត់ខ្លួនរបស់លោក ឈិន ដែរ ។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា ការ​បាត់​ខ្លួន​របស់​លោក ឈិន ​បាន​បង្កើត​ភាព​ខ្វះ​ចន្លោះ​ក្នុង​តំណែង​កំពូល​នៃ​ក្រសួងការបរទេស​ចិន ដោយលោក ចូហ្សេប បូរ៉ែល ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ត្រូវបានលុបចោល ។

ខណៈពេលដែលកាសែត Bloomberg រាយការណ៍កាលពីថ្ងៃទី ២១ ខែកក្កដា ថា លោក ជេមស៍ គ្លីវើលី រដ្ឋមន្ត្រីការបរទេសអង់គ្លេស ក៏​បាន​ពន្យារ​ពេល​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន ដោយ​សារ​ការ​បាត់​ខ្លួន​របស់​លោក ឈិន ផងដែរ ។

លោក វ៉ាង យី ប្រធានគោលនយោបាយការបរទេសរបស់ចិន ដែល​មាន​តំណែង​លើស​លោក ឈិន នៅក្នុងឋានានុក្រមនយោបាយចិន បានទទួលភារកិច្ចមួយចំនួនក្នុងអំឡុងពេលនោះ រួមទាំងការធ្វើដំណើរទៅកាន់ទ្វីបអាហ្រ្វិកក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំ BRICS លើសន្តិសុខ ប្រារព្ធឡើងនៅទីក្រុង ចូហាន់ណេសបឺក ខណៈពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងទទូចថា សកម្មភាពនយោបាយរបស់ចិននៅតែដើរទៅមុខជាលំដាប់ ។

នៅ​ពេល​សួរ​លោកស្រី ម៉ៅ នីង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន ទាក់ទង​នឹង​ការ​បាត់​ខ្លួន​របស់​លោក ឈិន ជិត​មួយ​ខែ លោកស្រីបាន​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា «ខ្ញុំ​មិន​មាន​ព័ត៌មាន​ណា​មួយ​បង្ហាញ​ទេ!»។ ប៉ុន្តែ​ក្រសួង​ការ​បរទេស​ដែល​គ្មាន​អ្នក​ដឹក​នាំ​អស់​រយៈ​ពេល​មួយ​ខែ​នោះ​បាន​ចាប់​ផ្តើម​មាន​ការ​សង្ស័យ តើ​​នឹង​បន្ត​ទៅ​ជា​ធម្មតា​ដោយ​របៀប​ណា?

លោក ដេសម៉ុង ជុម អតីតពាណិជ្ជករចិន និងអ្នកនយោបាយចិនម្នាក់បាននិយាយថា «នៅពេលដែលមេដឹកនាំបាត់ខ្លួន គ្រប់​គ្នា​ក្នុង​ទីភ្នាក់​ងារ​នឹង​ត្រូវ​ជាប់​គាំង​ ព្រោះ​អ្នក​ណា​អាច​ចុះ​ហត្ថលេខា​ជា​រដ្ឋ​មន្ត្រី??


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម