ដោយ សូរ្យរិទ្ធ៖
ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីប្រទេសសិង្ហបុរីកាលពីថ្ងៃទី 17 ខែកក្កដាថា នាយករដ្ឋមន្ត្រី លី ស៊ាន ឡុង (Lee Hsien Loong) មេដឹកនាំសិង្ហបុរីបាននិយាយថា លិខិតលាលែងពីតំណែង ប្រធានសភានីតិបញ្ញត្តិជាតិ របស់លោក តាន់ ឈួន ជីន (Tan Chuan-jin) និងការលាលែងពីសមាជិកសភារបស់លោកស្រី ឆឹង លី ហ៊ុយ(Cheng Li-hui) និងការលាចេញពីសមាជិកសភារបស់លោកស្រី ឆឹង លី-ហ៊ុយ (Cheng Li-hui) ពីគណបក្សសកម្មភាពប្រជាជន (PAP) ដែលជាគណបក្សកាន់អំណាចរបស់ប្រទេសសិង្ហបុរីផងដែរ ។
មេដឹកនាំសិង្ហបុរីបាននិយាយបន្តទៀតថា «បុគ្គលទាំងពីរមានទំនាក់ទំនងគ្នាមិនសមរម្យ» ហើយបានទទួលការព្រមានផ្ទាល់ខ្លួនកាលពីខែកុម្ភៈម្តងហើយ បន្ទាប់ពីបានដឹងអំពីបញ្ហានេះ។ ទោះជាយ៉ាងណាលោក តាន់ និងលោកស្រី ឆឹង មិនបានបញ្ឈប់ឥរិយាបថបែបនេះនោះទេ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២០ ។
តាន់ អាយុ 54 ឆ្នាំ ដែលរៀបការស្របច្បាប់ និងមានកូនពីរនាក់ ហើយ ឆឹងអាយុ 47 ឆ្នាំមិនទាន់រៀបការ។ ការលា លែងពីតំណែងរបស់គាត់នឹងមិនមានប្រសិទ្ធភាពទេ រហូតដល់រដ្ឋសភាប្រជុំដើម្បីរើសប្រធានថ្មី។
រឿងអាស្រូវដែលបានកើតឡើងគឺពិតជាអ៊ីចឹងមែន វាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់របស់គណបក្ស PAP ដែលបានកាន់តំណែងរដ្ឋាភិបាលសិង្ហបុរីផ្តាច់មុខអស់រយៈពេល 64 ឆ្នាំមកហើយ ហើយតែងតែត្រូវបានចាត់ទុកថាជា «រដ្ឋាភិបាលស្មោះត្រង់ ដៃស្អាត» ។ ចំណែកការបោះឆ្នោតសកលថ្មីរបស់សិង្ហបុរី ត្រូវបានគ្រោងនឹងកើតឡើងមិនលើសពីខែវិច្ឆិកា ឆ្នាំ 2025 នោះឡើយ ហើយភាគីជាច្រើនជឿយល់ថា មេដឹកនាំសិង្ហបុរី ដែលបច្ចុប្បន្នមានអាយុ 71 ឆ្នាំនឹងចូលនិវត្តន៍ ៕
ប្រភព AFP