សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ណាស់ មិនអនុញ្ញាតឱ្យខ្មែរបាត់ដីដូចអតីតកាល

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2023 ម៉ោង 8:37 នាទី ល្ងាច

by Dararith:

«ជឿចុះខ្ញុំក៏ជាខ្មែរ គេឱ្យឈ្មោះខ្ញុំ ឡេដឹក ណែត អ្នកដែលចូលធ្វើការជាមួយរដ្ឋាភិបាលគេលាបពណ៌វ៉ៃលើថ្ងាស់ ឱ្យកុំលាបពណ៌ យើងធ្វើការទៅផលប្រយោជន៍របស់យើងព្រំដែនយើងនៅសល់១៦ភាគរយជាមួយវៀតណាមយើងបន្តដោះស្រាយ ហេតុអីបានត្រូវធ្វើការចរចារាប់ឆ្នាំ ១៦ភាគរយមិនងាយ បើសិនជាយើងមិនគិតប្រយោជន៍ជាតិ គេថាយើងបោះបង់ទឹកដីចោលអា ១៦ភាគរយហ្នឹងកាត់ចោលតាំងពីឆ្នាំ៨០ជាង មិនបាច់ចរចាអី»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួប សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន។

សម្តេចធិបតី ហ៊ុន សែន រាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ណាស់ក្នុងការការពារបូរណភាពទឹកដីដោយមិនអនុញ្ញាតឱ្យខ្មែរបាត់ដីដូចអតីតកាលទៀតនោះឡើយ ពោលរក្សាអ្វីដែលមាននៅពេលបច្ចុប្បន្ននេះហើយចំណុចដែលមិនទាន់ព្រមព្រៀងគ្នា១៦ភាគរយនោះគឺទាមទារឱ្យមានការឯកភាពគ្នារវាងភាគីទាំងពីរព្រោះភាគីនីមួយៗសុទ្ធតែមានភស្ដុតាង ច្បាស់លាស់ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម