សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ៖ គិតត្រឹមថ្ងៃទី ២ មករា ម់ោង ១០ ព្រឹក ពុំមានរបាយការណ៍ពលរដ្ឋខ្មែររងគ្រោះដោយការរញ្ជួយដីទេ

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែមករា ឆ្នាំ2024 ម៉ោង 5:38 នាទី ល្ងាច

 

ដោយ សូរ្យរិទ្ធ៖

ម្សិលមិញ (២ មករា) អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ចំពោះស្ថានភាពពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្្ជួយដី ៧.៦ រិចទ័រ កាលពីថ្ងៃទី ១ មករា ឆ្នាំ ២០២៤ ។

ជាការយកចិត្តទុកដាក់ជាចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះពលរដ្ឋ និងនិស្សិតខ្មែរ នៅប្រទេសជប៉ុន ចំនួន ១.៦០០នាក់ ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត នៅតំបន់រងគ្រោះដែលមានចំនួន ៦ ខេត្ត ។

យោងតាមព័ត៌មានបឋម គិតត្រឹមថ្ងៃទី ២ មករា វេលម៉ោង ១០ ព្រឹក ពុំមានរបាយការណ៍ពីករណីពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសាររញ្ជួយដីនេះឡើយ ។ ដោយគែកមាននិស្សិតខ្មែរ ចំនួន ៨រូប ក្នុងខេត្តពីរ គឺខេត្ត Ishikaqa និងខេត្ត Nikata បានជម្លៀសទៅកន្លែងមានសុវត្ថិភាពរួចហើយ ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតខ្មែរនៅទីនោះ ក៏បានអំពាវនាវពលរដ្ឋខ្មែរផងដែរ ឲ្យមានការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម