យល់ដឹង៖ អនីតិជនក្នុងប្រទេសអាស៊ី ទទួល​ទោស​ព្រហ្មទណ្ឌ​នៅ​អាយុ​ប៉ុន្មាន?

ចំណេះដឹងទូទៅថ្ងៃអង្គារ៍ ទី09 ខែមករា ឆ្នាំ2024 ម៉ោង 3:04 នាទី ល្ងាច

 

ដោយ ម៉ារ៉ា៖

កុមារ និងយុវជន មានន័យថា មនុស្សវ័យក្មេង ដែលស្ថិតនៅក្រោមការថែរក្សារបស់ឪពុកម្តាយ ហើយមិនទាន់ដឹង​អំពី​ពិភពលោក ប៉ុន្តែនិយមន័យនេះប្រហែលជាមិនអាចត្រូវបន្តទៅទៀតទេ ដោយសារតែសព្វថ្ងៃនេះ ពិភពលោកស្ថិតក្នុងយុគសម័យប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាមើលឃើញពិភពលោកទាំងមូល ដោយគ្រាន់តែប្រើចុងម្រាមដៃរបស់ពួកគេ ​។

ច្បាប់អនីតិជនមានសារសំខាន់ ដែលត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំ។ តើ​មនុស្ស​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទទួល​ទោស​ព្រហ្មទណ្ឌ​នៅ​អាយុ​ប៉ុន្មាន? ប្រទេសនីមួយៗមានច្បាប់សម្រាប់ថែរក្សាបញ្ហានេះអាស្រ័យលើស្ថានភាពសង្គមឬ។

តោះមកមើល តើ​អាយុ​អប្បបរមា​សម្រាប់​ការ​ផ្តន្ទាទោស​ឧក្រិដ្ឋទៅលើ​អនីតិជន​ក្នុង​ប្រទេស​អាស៊ី​មាន​អាយុ​ប៉ុន្មាន?

ចិន

ជាទូទៅ មនុស្សម្នាក់អាចជាប់ទោសព្រហ្មទណ្ឌចាប់ពីអាយុ 16 ឆ្នាំ ប៉ុន្តែមនុស្សដែលមានអាយុតិចជាងនោះក៏អាចទទួលខុសត្រូវបានដូចគ្នា ។ ប្រសិនបើមានឧប្បត្តិហេតុធ្ងន់ធ្ងរ ដូចជាឃាតកម្មដោយចេតនា ចេតនាបង្ករបួសស្នាមដល់អ្នកដទៃ ចាប់រំលោភ ប្លន់ ជួញដូរគ្រឿងញៀន ដុត បំផ្ទុះគ្រាប់បែក ជាដើម តាមច្បាប់ព្រហ្មទណ្ឌនៃសាធារណរដ្ឋប្រជាមានិតចិន ។

ថៃ

យោងតាមមាត្រា 73-76 នៃក្រមព្រហ្មទណ្ឌ ជនដែលមានអាយុក្រោម 12 ឆ្នាំ មិនត្រូវបានផ្តន្ទាទោសទេ។ អ្នកដែលមានអាយុពី 12 ទៅ 15 ឆ្នាំក៏មិនត្រូវបានទទួលទោសទណ្ឌដែរ ប៉ុន្តែតុលាការអាចដាក់វិធានការដូចជា ថ្កោលទោស និងព្រមានជាដើម ឬបញ្ជូន​ទៅ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​សង្កេតការណ៍ មជ្ឈមណ្ឌលបណ្តុះបណ្តាលដើម្បីគ្រប់គ្រងអត្តចរិតឡើងវិញ ។

បើ​មាន​អាយុ​ពី ១៥-១៨ ឆ្នាំ​ឡើង​ទៅ តុលាការ​អាច​នឹង​សម្រេច​ផ្ដន្ទាទោស ឬ​មិន​ដាក់​ទោសក៏បាន ។ បើ​ដាក់​ទណ្ឌកម្ម​អាច​នឹង​បន្ថយ​មក​ត្រឹម​ពាក់​កណ្តាល ប៉ុន្តែ​បើ​មិន​ដាក់​ទោស​ទេ ត្រូវតែ​មាន​វិធានការ​ផ្សេង​ទៀតដើម្បីអនុវត្ត។  ​បើ​ពួកគេ​មាន​អាយុ ១៨-២០ ឆ្នាំ​ត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ ប៉ុន្តែ​តុលាការ​អាច​នឹង​ពិចារណា​កាត់​បន្ថយ​ទោស​មក​ត្រឹម​តែ ១/៣ ជំនួស​វិញ ។

បច្ចុប្បន្ន នាយកដ្ឋាន​ស្ថិត​​ក្រោម​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​ថៃ មានផែនការដើម្បីពិចារណាការកែតម្រូវ កាត់បន្ថយអាយុឧក្រិដ្ឋកម្មលើកុមារពី ១៥ឆ្នាំមកត្រឹម១២ឆ្នាំ ព្រោះបច្ចុប្បន្នជនល្មើសកាន់តែក្មេងជាងវ័យ ។

កម្ពុជា

ជន​ដែល​មាន​អាយុ​ក្រោម ១៤​ឆ្នាំ អាច​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ។ «ប្រសិនបើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនបង្ហាញអំពីភាពត្រឹមត្រូវនៃការធ្វើដូច្នេះ» ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានអាយុក្រោម 14 ឆ្នាំនៅតែអាចទទួលបានការធានារ៉ាប់រង និងជំនួយផ្សេងទៀតដែលអាចរកបាន។

កូរ៉េ​

ពីមុន មនុស្សម្នាក់មិនអាចទទួលទោសព្រហ្មទណ្ឌបានទេ ប្រសិនបើពួកគេមិនទាន់មានអាយុ 14 ឆ្នាំ ប៉ុន្តែច្បាប់នេះបានផ្លាស់ប្តូរ ដោយសារតែនៅឆ្នាំ 2017 ប្រទេសកូរ៉េមានស្សិតិអាយុក្មេងចន្លោះពី 10-13 ឆ្នាំបានបង្កទោសព្រហ្មទណ្ឌកើនឡើង 7.9% ។ ដោយឡែកកុមារអាយុ ១៣ ឆ្នាំ កើនឡើងដល់ 14.7% ធ្វើឲ្យឆ្នាំ 2018 អាជ្ញាធរកូរ៉េបានប្រកាសកាត់បន្ថយអាយុឧក្រិដ្ឋជនពី 14 ឆ្នាំមកត្រឹម 13 ឆ្នាំ រួមជាមួយនឹងការចេញវិធានការជាច្រើនក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មរបស់យុវជនក្នុងរយៈពេលវែង ។

អាហ្វហ្គានីស្ថាន

គ្មានជនណាដែលមានអាយុក្រោម 12 ឆ្នាំ នឹងត្រូវជាប់ទោសព្រហ្មទណ្ឌទេ ប៉ុន្តែវិធានការផ្សេងទៀតអាចត្រូវបានយកជំនួសវិញ ។

ប៊ូតាន

ជន​ណា​ដែល​មាន​អាយុ​ក្រោម​ ១០​ឆ្នាំ ​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​បទ​ឧក្រិដ្ឋ​ឡើយ ប៉ុន្តែវិធានការផ្សេងទៀតអាចត្រូវបានយកជំនួសវិញ ។

បង់ក្លាដែស

ជនណាដែលមានអាយុក្រោម 9 ឆ្នាំ មិនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ប៉ុន្តែវិធានការផ្សេងទៀតអាចត្រូវបានយកជំនួសវិញ។

ប្រទេសឥណ្ឌូនេស៊ី

មនុស្សដែលមានអាយុក្រោម 8 ឆ្នាំ ត្រូវបានហាមឃាត់មិនឱ្យទទួលខុសត្រូវព្រហ្មទណ្ឌ ប៉ុន្តែវិធានការផ្សេងទៀតអាចត្រូវបានយកជំនួសវិញ។

ប្រទេសឥណ្ឌា

គ្មានជនណាដែលមានអាយុក្រោម 7 ឆ្នាំនឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ប្រសិនបើបុគ្គលនោះប្រព្រឹត្តិអំពើមួយ ខណៈអាយុក្រោម 12 ឆ្នាំ នោះត្រូវតែពិចារណាថា ជននោះមានការយល់ដឹងមិនពេញលេញ និងមិនគ្រប់គ្រាន់អំពីអាកប្បកិរិយារបស់ពួកគេនៅពេលនោះ ។

ចំណាំ៖ ព័ត៌មានពីប្រទេសផ្សេងៗ ចងក្រងក្នុងឆ្នាំ 2019។ បច្ចុប្បន្ន ច្បាប់នៅក្នុងប្រទេសមួយចំនួនអាចនឹងផ្លាស់ប្តូរ ហើយប្រទេសនីមួយៗមានច្បាប់ដាច់ដោយឡែកបន្ថែមទៀត ប្រសិនបើកុមារ ឬយុវជនប្រព្រឹត្តបទល្មើស

 

ប្រភព MINIMUM AGES OF CRIMINAL RESPONSIBILITY IN ASIA

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម