សមិទ្ធផលរបស់ក្រសួងកិច្ចការនារីមានការងារ ២ ប្រភេទ ការងារខ្សែទទឹង និងខ្សែបណ្តោយ! សម្តេចធិបតីអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤​ របស់ក្រសួងកិច្ចការនារី

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី11 ខែមករា ឆ្នាំ2024 ម៉ោង 1:11 នាទី ល្ងាច

 

 

by Dararith:

នៅរសៀលថ្ងៃទី១១ មករា​ ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤​ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារសាខាភ្នំពេញ។

សន្និបាតបានពិនិត្យឡើងវិញនូវសមិទ្ធផល បញ្ហាប្រឈមក្នុងការងារកន្លងមក ដោយផ្អែកតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ (២០១៩- ២០២៣) និងពិនិត្យកាលានុវត្តភាពថ្មីដើម្បីលើកទិសដៅបន្តស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

កន្លងមកយុទ្ធសាស្ត្រចតុកោណរប ស់រាជរដ្ឋាភិបាល៤ដំណាក់កាលបា នចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការលើកកម្ពស់សមភាពយេនឌ័រ ការវិនិយោគទៅលើការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី និង ស្ថានភាពសេដ្ឋកិច្ច សង្គ មរបស់ស្ត្រីនិងក្រុមគ្រួសារ។

កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជា អាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះស្ត្រី គឺជាស្នូល។

ឆ្នាំ២០២៣ជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ (២០១៩-២០២៣) ហើយក្រសួងកិច្ចការនារី បានចាប់ផ្ដើមរៀបចំផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ផ្អែកលើស្មារតីនៃយុទ្ធសាស្ត្របញ្ចកោ ណដំណាក់កាលទី១រួមទាំងលទ្ធ ផលនៃកិច្ចពិភាក្សាក្នុងអង្គសន្និបាតរយៈពេល២ថ្ងៃដើម្បីរៀបចំផែនទីចង្អុលផ្លូវសម្រាប់ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ (២០២៤- ២០២៨ ) ។

ផ្អែកលើសមិទ្ធផលទទួលបានរបស់ក្រសួងដែលមានការងារ២ ប្រភេទ៖ ការងារខ្សែទទឹងនិងការងារខ្សែបណ្តោយ។ ការងារខ្សែទទឹងផ្ដោតលើការងារបញ្ជ្រាបយេនឌ័រ និងការងារតាមដាន និងវាយតម្លៃ ។ ការងារខ្សែ បណ្ដោយកម្មវិធីដឹកនាំនិងអនុវត្តដោ យក្រសួងកិច្ចការនារី សហការជាមួ យក្រសួង ស្ថាប័នបច្ចេកទេសតាមវិស័យនិងដៃគូ (អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍)។ កម្ម វិធីមាន កម្មវិធីលើកកម្ពស់សេដ្ឋកិច្ចស្ត្រីនិងក្រុមគ្រួសារ កិច្ចការពារផ្លូវ ច្បាប់ដល់ស្ត្រីនិងក្មេងស្រី និងទប់ ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងភា ពជាអ្នកដឹកនាំនិងអភិបាលកិច្ច, ការ ងារអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់សីលធម៌សង្គម៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម