ខ្មែរយើងដើរយឺតជាងគេហើយ! យូណេស្កូ ប្រគល់ឲ្យថៃនូវសេចក្តីប្រកាសចុះបញ្ជី «សង្ក្រាន្ត» ជាមរតកពិភពលោកផ្លូវការហើយ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី02 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 6:29 នាទី ល្ងាច

ដោយ សូរ្យសែង៖

នៅថ្ងៃទី២ ខែកុម្ភៈនេះ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃឱ្យដឹងថា យោងតាមសេចក្តីប្រកាសរបស់យូណេស្កូ ស្តីពីការចុះឈ្មោះ «សង្ក្រាន្តនៅប្រទេសថៃ» គឺជាវត្ថុតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ 2023 ។ យូណេស្កូ ឥឡូវនេះបានផ្តល់វិញ្ញាបនបត្រ (Certificate) ដើម្បីបញ្ជាក់ការប្រកាសចុះបញ្ជីឈ្មោះជាផ្លូវការហើយ ។

«ការទទួល​បាន​ការ​ប្រកាស​ចុះ​ឈ្មោះ​នេះ​គឺ​ជា​ការ​ពេញ​ចិត្ត​ខ្លាំង​ណាស់របស់ប្រជាជនថៃក្នុង​ឆ្នាំ ២០២៤ នេះ ។ ថៃនឹង​ធ្វើព្រឹត្តិការណ៍​ធំ​មួយ វាជាព្រឹត្តិការណ៍សង្ក្រាន្ត រក្សាខ្លឹមសារក្នុងការផ្សព្វផ្សាយព័ត៌មានដ៏មានតម្លៃ បង្កើតការយល់ឃើញ និងការយល់ដឹងត្រឹមត្រូវ និងយល់ដឹងពីសារៈសំខាន់នៃប្រពៃណីរបស់សហគមន៍មូលដ្ឋានផ្សេងៗ ដោយរៀបចំរៀបចំគម្រោង ពិធីបុណ្យសង្ក្រាន្តពិភពលោក៖ ប្រពៃណីសង្ក្រាន្តថៃ គោលដៅទេសចរណ៍ជុំវិញពិភពលោកដំណើរការតាមរយៈបណ្តាញវប្បធម៌ក្នុងខេត្តចំនួន 76 ទូទាំងប្រទេស និង 50 ស្រុកក្នុងទីក្រុងបាងកក។ ចន្លោះ​ពី​ថ្ងៃ​ទី​១-២១ ខែ​មេសា ឆ្នាំ​២០២៤»។

នាយកដ្ឋានផ្សព្វផ្សាយវប្បថៃឲ្យដឹងទៀតថា ការប្រើប្រាស់វាជាថាមពលទន់(Soft Power) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ជំរុញវិស័យសេដ្ឋកិច្ចដែលពាក់ព័ន្ធ បន្តទាញលុយចូលប្រទេស ។

ងាកមកកម្ពុជាយើង សង្ក្រាន្តក៏ជាប្រពៃណីទំនៀមទម្លាប់ពីបុព្វបុរសរបស់ខ្មែរដ៏ល្អស្អាតផូរផង់ រហូតមានរូបចម្លាក់ក្បាច់រចនានៅប្រាង្គប្រាសាទជាភស្តុតាង ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនា​ពាក់កណ្តាល ខែមេសារៀងរាល់ឆ្នាំ តែឥឡូវនេះខ្មែរយើងដើរយឺតជាងថៃហើយ គេយកទៅបាត់ដោយសុវត្ថិភាព!!! ឈឺចាប់ !!!


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម