ប្រជាជនឥណ្ឌូនេស៊ី ២០៤ លាននាក់មានសិទ្ធិបោះឆ្នោតថ្ងៃនេះ (១៤ កុម្ភៈ)

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី14 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 2:39 នាទី ល្ងាច

ពី pptvhd36

ដោយ សាវុឌ្ឍ៖

នៅថ្ងៃទី 14 ខែកុម្ភៈ ប្រទេសឥណ្ឌូនេស៊ីមានការបោះឆ្នោតដ៏ធំមួយ វាគឺជាការបោះឆ្នោតស្ទើរតែគ្រប់កម្រិត ពី​ការ​ជ្រើស​រើស​ប្រធានាធិបតី ​រហូត​ដល់​​ជ្រើស​រើស​សមាជិក​សភា និង​តំណាង​មូលដ្ឋាន។

​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជាង ​២០៤​លាន​នាក់ ហើយ​មាន​ការិយាល័យ​បោះឆ្នោត​ច្រើន​រហូត​ដល់ ​៨២០.០០០​ការិយាល័យ​នៅ​ទូទាំង​ប្រទេស ហើយ​ត្រូវ​ការ​មន្ត្រី​ជាង ៧​លាន​នាក់​ដើម្បី​ត្រួត​ពិនិត្យ​ការ​បោះ​ឆ្នោត ស្របពេលដែលមេដឹកនាំបច្ចុប្បន្នត្រូវបានរិះគន់ ថាគាត់ប្រើកិត្យានុភាពរបស់គាត់ដើម្បីធ្វើអន្តរាគមន៍ឱ្យកូនប្រុសរបស់គាត់ឈ្នះការបោះឆ្នោត ។

ការបោះឆ្នោតនៅថ្ងៃទី 14 ខែកុម្ភៈនេះ ប្រព្រឹត្តទៅពីម៉ោង 7:00 ព្រឹក ដល់ម៉ោង 1:00 រសៀល ម៉ោងក្នុងស្រុក ។

គេ​រំពឹង​ថា​ ការ​បោះ​ឆ្នោត​លើក​នេះ​នឹង​មាន​ប្រជាពលរដ្ឋ​ចូល​រួម​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​យ៉ាង​ច្រើន ព្រោះថ្ងៃនេះជាថ្ងៃបុណ្យជាតិ រួមទាំងប្រជាជនឥណ្ឌូនេស៊ីភាគច្រើនមានសកម្មភាពនយោបាយ នៅក្នុងការបោះឆ្នោតចុងក្រោយបំផុតក្នុងឆ្នាំ 2019 ចំនួនអ្នកទៅបោះឆ្នោតមានកម្រិតខ្ពស់រហូតដល់ 81 ភាគរយ ។

ចំពោះ​ការ​ប្រជែង​តំណែង​ប្រធានាធិបតី នៅពេលនេះគេរំពឹងថា អ្នកដែលទំនងជាឈ្នះគឺលោក ប្រាបូវ៉ូ ស៊ូបៀនតូ(Prabowo Subianto) គាត់ធ្លាប់បានឈរឈ្មោះជាប្រធានាធិបតីពីរដង នៅឆ្នាំ 2014 និង 2019 ប៉ុន្តែបានចាញ់គូប្រជែងរបស់គាត់ គឺប្រធានាធិបតី ចូកូវី ។ មេដឹកនាំបច្ចុប្បន្នទាំងពីរដង ។

លោក ស៊ូបៀនតូ គឺជាអតីតមន្ត្រីយោធា និងជាកូនប្រសាររបស់ ស៊ូហារតូ អតីតមេដឹកនាំផ្តាច់ការឥណ្ឌូនេស៊ី បច្ចុប្បន្នលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។ គាត់កើតក្នុងគ្រួសារអ្នកនយោបាយអ្នកមាន ។  កាលក្នុងវ័យកុមារភាព គាត់បានធ្វើដំណើរទៅសិក្សានៅអឺរ៉ុប ពេលត្រឡប់មកប្រទេសឥណ្ឌូនេស៊ី គាត់​បាន​ចូល​បម្រើ​កងទ័ព​មុន​នឹង​ត្រូវ​បាន​ដំឡើង​ឋានៈ​យ៉ាង​ឆាប់​រហ័ស ។

គាត់ធ្លាប់ជាប្រមុខនៃកងកម្លាំងពិសេសឥស្សរជនឥណ្ឌូណេស៊ី ឬ "Copassus" ក្រោមការដឹកនាំរបស់ ស៊ូបៀនតូ ។ Copassus ត្រូវបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយការចាប់ពង្រត់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាង 20 នាក់ និងបានប្រព្រឹត្តការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសទីម័រខាងកើត ។

ស៊ូបៀនតូ មិនដែលត្រូវបានកាត់ទោសចំពោះការចោទប្រកាន់នោះទេ តែទោះជាយ៉ាងណា ក្នុងឆ្នាំ 1998 ស៊ូបៀនតូ ត្រូវបានរំសាយចេញពីយោធា គាត់បាននិរទេសខ្លួនទៅប្រទេសហ្ស៊កដានី ហើយត្រូវបានហាមឃាត់មិនឱ្យចូលអូស្ត្រាលី និងសហរដ្ឋអាមេរិក រហូតនៅឆ្នាំ 2020 គាត់បានត្រលប់ទៅប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានតែងតាំងដោយប្រធានាធិបតី Jokowi កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

មូលហេតុដែលមនុស្សជាច្រើនបានទស្សន៍ទាយថា ស៊ូបៀនតូ នឹងឈ្នះការបោះឆ្នោត នេះ​ជា​ផ្នែក​មួយ​ដោយ​សារ​គាត់​បាន​នាំ ហ្គីប្រាន រ៉ាកាប៊ូមីង (Gibran Rakabuming) ជា​កូន​ប្រុស​ច្បង​របស់​ប្រធានាធិបតី ចូកូវី មេដឹកនាំបច្ចុប្បន្ន ក្លាយជាបេក្ខភាពអនុប្រធានាធិបតី ដើម្បី​ដណ្តើម​សន្លឹក​ឆ្នោត​ពេញ​និយម​ពី​អ្នក​ដែល​ចូល​ចិត្ត​ប្រធានាធិបតី ចូកូវី ។ លើក​នេះ​លោក​មិន​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ទេ ​ព្រោះ​លោក​បាន​កាន់​តំណែង​ពីរ​អាណត្តិ​រួច​មក​ហើយ ។​ លោក ហ្គីប្រាន ត្រូវ​បាន​គេ​នាំ​ឲ្យ​ឈរ​ឈ្មោះ​ជា​អនុប្រធានាធិបតី បណ្តាលឱ្យមានសំលេងរំខានខ្លាំង នេះ​ក៏​ព្រោះ​តែ គាត់មិន​ទាន់​មាន​អាយុ ​៤០​ឆ្នាំ​ដូច​ច្បាប់​កំណត់ ប៉ុន្តែ​តុលាការ​ធម្មនុញ្ញ​បាន​សម្រេច​ឲ្យ​គាត់​អាច​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោតបាន ព្រោះ​ត្រូវ​បាន​គ្រប់​គ្រង​នៅ​ថ្នាក់​តំបន់ ។

ក្រៅ​ពី​ការ​ទទួល​បាន​សំឡេង​ឆ្នោត​ពី​អ្នក​ដែល​គាំទ្រ​លោក​ប្រធានាធិបតី ចូកូវី ហេតុផលមួយទៀតដែល ស៊ូបៀនតូ ត្រូវបានគេរំពឹងថានឹងឈ្នះការបោះឆ្នោត គឺ​សង្ឃឹមទទួល​បាន​សន្លឹក​ឆ្នោត​បន្ថែម​ពី​អ្នក​ជំនាន់​ថ្មី បន្ទាប់​ពី​សម្រប​ខ្លួន​ទៅ​នឹង​រូបភាព​យោធា​ដ៏​កាច​សាហាវ ក្លាយជាជីតាដែលរួសរាយរាក់ទាក់ ដោយប្រើតួអង្គជាគំនូរជីវចរ។

ស៊ូបៀនតូ  ក៏ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លាផងដែរ ដូចជាការបង្ហោះឈុតរាំនៅលើ Tiktok និងការបង្ហោះរូបភាពបង្ហាញពីទាសករឆ្មា ហើយបានធ្វើដៃរាងបេះដូង បង្ហោះនៅលើ Instagram ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានប្រើប្រាស់ដោយក្រុមរបស់ ស៊ូបៀនតូ ជាឧបករណ៍យុទ្ធនាការ នេះគឺដោយសារតែជាងពាក់កណ្តាលនៃចំនួនប្រជាជនដែលមានសិទ្ធិបោះឆ្នោតគឺ Millennials និង Gen Z ក្រុមពីរនេះគឺជាមនុស្សដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងខ្លាំងក្លា ។

ទិន្នន័យពី Meta ដែលជាកម្មសិទ្ធិរបស់ Facebook បង្ហាញថា ក្នុងរយៈពេលបីខែកន្លងមកនេះ Facebook និងគណនីដែលទាក់ទងនឹង ស៊ូបៀនតូ បានចំណាយ 144,000 ដុល្លារ លើការផ្សាយពាណិជ្ជកម្ម ដែលចំនួននេះកើនឡើងទ្វេដង ឬបីដងស្មើនឹងដៃគូប្រកួតប្រជែងផ្សេងទៀត ។

យោងតាមលទ្ធផលនៃការស្ទង់មតិរបស់ អ៊ីនឌីកាទ័រ ប៉ូលីទិក  (Indikator Politik) និង ឡឹមបាហ្គា ស៊ួកវ៉េ ឥណ្ឌូនេស៊ី (Lembaga Survei Indonesia) គាត់ត្រូវបានគេរំពឹងថានឹងទទួលបានការបោះឆ្នោតភាគច្រើនជាមួយនឹងការគាំទ្រ 51.9 ភាគរយ ខណៈដែលគូប្រជែងពីរផ្សេងទៀតរួមមាន អានី បាស្វីដាន (Anies Baswedan) អតីតអភិបាលក្រុងហ្សាការតា (Jakarta) និង លោក ហ្គានចារ ប្រាណូវ៉ូ (Ganjar Pranowo) អតីតអភិបាលខេត្ត សេនត្រល ចាវ៉ា (Central Java) ពួកគេកំពុងតាមពីក្រោយស្មើៗគ្នាគឺ 20 ភាគរយ។ ការទទួលបានសម្លេងឆ្នោតច្រើនជាង 50 ភាគរយ ឬច្រើនជាងពាក់កណ្តាល មានន័យថា ស៊ូបៀនតូ នឹងឈ្នះក្នុងមួយលើក ហើយ​នឹង​មិន​មាន​ការ​បោះ​ឆ្នោត​នៅ​ជុំ​ទី​ពីរ​ដើម្បី​សម្រេច​ឬ​ការ​បោះ​ឆ្នោត​នោះ​ទេ ។

ស៊ូបៀនតូ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​មេ​ដឹក​នាំ​ថ្មី ក្រៅ​ពី​មាន​របួស​ទាក់​ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ពេល​ធ្វើ​ជា​ឧត្តម​សេនីយ៍ រឿងមួយទៀតដែលគាត់ត្រូវបានចោទប្រកាន់ លោក Alex Arifianto អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន S. Rajaratnam Institute of International Relations ឬ RSIS នៅប្រទេសសិង្ហបុរីបាននិយាយថា កង្វះតម្លាភាពក្នុងការទិញសម្ភារៈយោធាដោយក្រសួងការពារជាតិ ។

ស៊ូបៀនតូ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយយោធា និងឥស្សរជននយោបាយ ហើយ​ការ​ចូល​រួម​របស់​គាត់​អាច​រារាំង​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កាត់​បន្ថយ​អំពើ​ពុក​រលួយ ​ដែល​កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

ខាងប្រធានាធិបតី ចូកូវី កំពុងប្រឈមមុខនឹងការរិះគន់ ដោយប្រើឥទ្ធិពល និងកិត្យានុភាពរបស់គាត់ គាត់បានធ្វើអន្តរាគមន៍ក្នុងនយោបាយដើម្បីជួយ ស៊ូបៀនតូ និងកូនប្រុសរបស់គាត់ឈ្នះការបោះឆ្នោត ។ ប៉ុន្មានថ្ងៃមុន សិស្ស​ជាច្រើន​នាក់​បាន​តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតី ចូកូវី  ស្នាក់នៅអព្យាក្រឹត ដើម្បី​ធានា​ថា ការ​បោះ​ឆ្នោត​មាន​តម្លាភាព និង​យុត្តិធម៌។

ការ​បោះ​ឆ្នោត​ឥណ្ឌូនេស៊ី​នេះ​កើត​ឡើង​ចំ​ពេល​ដែល​មាន​បញ្ហា​សេដ្ឋកិច្ច និងភាពយ៉ាប់យ៉ឺននៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ យោងតាមស្ថិតិរបស់ប្រទេសឥណ្ឌូនេស៊ី GDP របស់ប្រទេសឥណ្ឌូនេស៊ីឆ្នាំ 2023 ស្ថិតនៅកម្រិត 5.05% ថយចុះពីកំណើនឆ្នាំមុន 5.3 ភាគរយ ដែលជាតួលេខផលិតផលក្នុងស្រុកសរុបដែលកាត់បន្ថយដែលប៉ះពាល់ដល់ការងារ ។

ខណៈពេលដែលអ្នកដែលមានអាយុក្រោម 40 ឆ្នាំមានប្រហែលពាក់កណ្តាលនៃអ្នកបោះឆ្នោតទាំងអស់ កង្វល់សំខាន់គឺការងារ។

តាម​ស្ថិតិ​ឥណ្ឌូនេស៊ី​​រក​ឃើញ​ថា​ អត្រាគ្មានការងារធ្វើនៅខែសីហា ឆ្នាំ 2023 គឺខ្ពស់ជាងឆ្នាំមុនៗ គឺ 5.32% ហើយប្រាក់ខែជាមធ្យមទូទាំងប្រទេសគឺ 3.18 លានរូពៀ ឬប្រហែល 199 $ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម