ដឹងទេ តើសព្វថ្ងៃនៅលើពិភពលោក មានសាសនាប៉ុន្មាន សាសនាណាច្រើនជាងគេ?

ចំណេះដឹងទូទៅថ្ងៃសុក្រ ទី01 ខែមិីនា ឆ្នាំ2024 ម៉ោង 5:50 នាទី ល្ងាច

 

 

លោក សូរ្យសែង៖

តើសាសនាចំនួនប៉ុន្មាននៅលើពិភពលោកសព្វថ្ងៃនេះ? តើពួកគេកាន់សាសនាអ្វី? ហើយ​ទៅ​ថ្ងៃ​អនាគត តើ​សាសនា​មួយ​ណា​នឹង​ដើរ​តួនាទី​ធំ​ជាងគេ?

បច្ចុប្បន្ន ទោះជាវិទ្យាសាស្ត្រឈានទៅដល់ណាក៏ដោយ ប៉ុន្តែមិនអាចបដិសេធទេថា មនុស្សនៅត្រូវការផ្លូវចិត្ត ទើបសាសនាមិនអាចបាត់ទៅណា ។ តាមការស្ទង់មតិរបស់ Pew Research Center ពីឆ្នាំ ១៩៤៥ រហូតមកដល់ឆ្នាំ ២០២៣ ឃើញថា ប្រជាជននៅលើពិភពលោកជាង ៨៥% នៅមានជំនឿខាងសាសនានៅឡើយ និងទូទាំងពិភពលោក ឥឡូវនេះក៏នៅតែមានអ្នកជឿលើសាសនា ​នៅ​ជុំវិញ​ពិភពលោក​បច្ចុប្បន្ន​មាន​សាសនារហូត​ដល់​ទៅ ៤.២០០ សាសនា ។

Pew Research Center ផ្សព្វផ្សាយថា ពីចំនួនប្រជាជនប្រមាណ ៨ ពាន់លាននាក់ គេប៉ាន់ប្រមាណថា មានប្រជាជនប្រមាណ ២,៦ពាន់លាននាក់ ជាគ្រិស្ទបរិស័ទ ចំនួននេះរួមបញ្ចូលនិកាយទាំងអស់ ធ្វើឱ្យគ្រីស្ទបរិស័ទមានចំនួន 31.7% នៃចំនួនប្រជាជនពិភពលោក ។

ចំណែកសាសនាដែលពេញនិយមបំផុតទីពីរនៅក្នុងពិភពលោក គឺសាសនាអ៊ីស្លាម មានជិត 25% នៃចំនួនប្រជាជនពិភពលោក ហើយចំណាត់ថ្នាក់ទីបី គឺសាសនាហិណ្ឌូ ដែលមានអ្នកកាន់ 1.2 ពាន់លាននាក់ ស្មើនឹង 15% នៃចំនួនប្រជាជនពិភពលោក ។

សាសនាពេញនិយមបំផុតរបស់ពិភពលោកនៅឆ្នាំ 2023 បែងចែកតាមនិកាយ (ចំនួនប្រហាក់ប្រហែល)

  • អ៊ីស្លាមនិកាយស៊ុននី : 1,543,271,481 នាក់
  • គ្រីស្ទៀន និកាយរូម៉ាំងកាតូលិក : 1,250,319,000 នាក់
  • ហិណ្ឌូ : 1,073,619,000 នាក់
  • គ្រីស្ទៀន និកាយប្រូតេស្តង់ : 624,924,000 នាក់
  • គ្រីស្ទៀន និកាយអ៊ីស្ទើន អ័រថូដក (Christian Eastern Orthodox ) : 293,599,000 នាក់
  • អ៊ីស្លាម និកាយ ស៊ិអៈ : 215,232,293 នាក់
  • ពុទ្ធសាសនា និកាយមហាយាន 185,328,289 នាក់
  • ឈិនតូ 121,818,711 នាក់
  • គ្រីស្ទៀន និកាយ Anglican : 75,331,423 នាក់

សាសនាដែលគេនិយមក្នុងឆ្នាំ 2050

មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានព្យាយាមឆ្លើយសំណួរនេះជាមួយនឹងការស្រាវជ្រាវជាច្រើន ហើយការសិក្សាបានរកឃើញថា នៅឆ្នាំ 2050 គ្រិស្ទសាសនាត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 2.9 ពាន់លាននាក់ ប្រហាក់ប្រហែលសាសនាអ៊ីស្លាម ដែលត្រូវបានគេរំពឹងថានឹងមានអ្នកកាន់ចំនួន 2.7 ពាន់លាននាក់នៅឆ្នាំ 2050 ដែលនឹងធ្វើឱ្យប្រជាជនគ្រិស្ទបរិស័ទ និងមូស្លីមជិតស្មើគ្នា ។

នេះមានន័យថា ប្រជាជនម៉ូស្លីមនឹងដើរតួនាទីកាន់តែធំនៅលើឆាកពិភពលោក មិនថាក្នុងន័យសេដ្ឋកិច្ច សង្គម និងនយោបាយទេ វាទំនងនឹងខ្ពស់ជាងមធ្យមភាគពិភពលោក ដូច្នេះ​អាជីវកម្ម​ទេសចរណ៍​ក្នុង​ប្រទេស​ផ្សេងៗ ប្រហែលជាត្រូវកែតម្រូវ ដើម្បីឆ្លើយតបទៅនឹងរបៀបរស់នៅរបស់ប្រជាជនម៉ូស្លីម មិនថាជាអាហារហាឡាល ឬកន្លែងសម្រាប់បន់ស្រន់ ជាដើម ។

ស្ថានភាពសាសនានៅប្រទេសថៃ

ពេលក្រឡេកមើលទៅប្រទេសថៃ ជាមួយនឹងចំនួនប្រជាជនជាង 71.6 លាននាក់ របាយការណ៍ពីនាយកដ្ឋានកិច្ចការសាសនាក្នុងឆ្នាំ 2021 បានរកឃើញថា 92% នៃចំនួនប្រជាជនរបស់ប្រទេស គឺជាអ្នកកាន់ សាសនាព្រះពុទ្ធ 5% មូស្លីម 1% ជាគ្រិស្ទសាសនា និង ជាសាសនាផ្សេងទៀត 0.86% ឬមិនជឿលើសាសនាណាមួយឡើយ ។

យ៉ាង​ណា​មិញ នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​ដែល​អង្កេត​ដោយ​ភ្នាក់ងារ​រដ្ឋាភិបាល​ប៉ុណ្ណោះ គេ​អាច​រក​ឃើញ​ថា​ចំនួន​អ្នក​មិន​កាន់​សាសនា​នៅ​ប្រទេស​ថៃ​ពិត​ជា​មាន​ច្រើន​ជាង ព្រោះ​មនុស្ស​ជំនាន់​ថ្មី មិន​ថា​ប្រទេស​ណា​ទេ ពួកគេកាន់តែផ្លាស់ប្តូរឆ្ងាយពីសាសនា ដោយសារហេតុផលជាច្រើន ដូចជាការអប់រំ និងការរីកចំរើននៃបច្ចេកវិទ្យា៕

ប្រភព Statisticsanddata 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម