ការវែកញែកនូវប្រធានបទថ្មី អំពី​«លិខិតឆ្លងដែនវ៉ាក់សាំង (Vaccine Passport)» គួរប្រើ ឬមិនគួរ?

ចំណេះដឹងទូទៅថ្ងៃសៅរ៍ ទី06 ខែមិីនា ឆ្នាំ2021 ម៉ោង 8:06 នាទី ព្រឹក

ប្រែសម្រួលពីវេបសាយ thairath ដោយ សូរ្យសែង៖

បើនិយាយនៅក្នុងបណ្តាប្រទេសអាស៊ីខ្លះ ប្រាកដជាមិនមានគេស្គាល់ប៉ុន្មានឡើយ ប៉ុន្តែបើនៅបរទេសដែលការជជែក វែកញែក (Debate) យ៉ាងក្តៅគគុក ទាំងទូរទស្សន៍ និងអនឡាញ ។

 តើយើងគួរមាន«លិខិតឆ្លងដែនវ៉ាក់សាំង (Vaccine Passport) ឬទេ?

បើនិយាយឲ្យងាយស្រួល គឺ «វ៉ាក់សាំង» ដែលចាក់ឲ្យប្រជាជនលើពិភពលោក បានរួចផុតពីមេរោគកូវីដ-១៩ និងជួយឲ្យរលុបវិធានការ Lock Down ឆាប់រហ័ស ដូច្នេះការដែលបណ្តាប្រទេសមួយចំនួនប្រើប្រាស់  Vaccine Passport គឺមាន ន័យសម្រាប់បញ្ជាក់ថា «OK! ខ្ញុំចាក់វ៉ាក់សាំងរួចហើយ!» ។

ការពិត «លិខិតឆ្លងដែនវ៉ាក់សាំង» នេះ មិនមែនជារឿងថ្មីទេ ធ្លាប់កើតមានឡើងមកហើយ ហើយកន្លែងខ្លះកំពុងប្រើ គ្រាន់តែវិធីផ្សេងគ្នាប៉ុនណោះ, ឧទាហរណ៍បើចង់ទៅប្រទេស «អារ៉ាប៊ីសាអូឌីត» លោកអ្នកត្រូវតែមានការបញ្ជាក់ថា «ខ្ញុំ! ចាក់វ៉ាក់សាំងជំងឺរលាកស្រោមខួរហើយ ដើម្បីអាចចូលក្នុងប្រទេសនេះបាន ។

និយាយមកដល់ត្រង់នេះ គួរគិតថា រឿងធំបែបនេះ គួរមិនរហូតត្រូវ Debate ទេ ? ប៉ុន្តែមនុស្សខ្លះ បានគិតច្រើនជាងនេះ ដោយសារពួកគេគិតថា តើ«មនុស្សគ្រប់ត្រូវតែចាក់វ៉ាក់សាំង ឬក៏អត់?» វាគួរតែជាជម្រើសមួយដែល «លិខិតឆ្លងដែនវ៉ាក់សាំង» ដូចជា «ការរើសអើង!» ។

ហេតុផលមួយសម្រាប់ការតស៊ូមតិនៃការប្រើ លិខិតឆ្លងដែនវ៉ាក់សាំង ហាក់ដូចបង្ខំមនុស្សត្រូវតែទទួលការចាក់ថ្នាំបង្ការ! ម៉្យាងទៀតមិនថាអ្នកចាក់វ៉ាក់សាំងឬអត់ទេ... វាមិនគួររងផលប៉ះពាល់ដោយការអនុញ្ញាតជាសាធារណៈសម្រាប់ការជួបជុំធំៗ ឬចូលរួមជាមួយហ្វូងមនុស្សក្នុងផ្សារទំនើប ជប់លៀង ឬផឹកស៊ីក្នុងបារ និងសូម្បីតែការធ្វើដំណើរតាមយន្តហោះក៏ដោយ គឺជាជម្រើសក្នុងការចាក់វ៉ាក់សាំងឬមិនចាក់ នោះជាសិទ្ធិរបស់ពួកគេ… ហើយកុំភ្លេចថា មនុស្សខ្លះមិនអាចចាក់វ៉ាក់សាំងបានទេ ដោយហេតុផលសុខភាព ដូច្នេះមនុស្សប្រភេទនេះមិនគួរត្រូវរើសអើង ។

ការពិត រដ្ឋាភិបាលប្រទេសនីមួយៗសុទ្ធតែឲ្យប្រជាជនរបស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដោយគ្មានការបង្ខិតបង្ខំ ប៉ុន្តែគ្រប់មនុស្សដែលចាក់ហើយនឹងបានទទួល «លិខិតឆ្លងដែនវ៉ាក់សាំង» ១ ឬ ២ ដូស ។

យ៉ាងណាក៏ដោយ...ប្រសិនជាមនុស្សខ្លះមិនចាក់វ៉ាក់សាំងដាច់ខាត មិនចូលរួមតាមក្រសួងសុខាភិបាល នោះខ្លួនឯងគួរគិតថា ការប៉ះពាល់មិនមែនតែខ្លួនយើងម្នាក់ប៉ុនណោះទេ គឺប៉ះពាល់អ្នកនៅជុំវិញខ្លួនយើងផងដែរ ។

ប្រសិនបើអ្នកប្រៀបធៀបទៅនឹងករណីធ្វើដំណើរទៅ «អាមេរិកខាងត្បូង (អាមេរិកឡាទីន)» ជាកន្លែង ត្រូវបានបញ្ជាក់ថា «ខ្ញុំបានចាក់វ៉ាក់សាំងប្រឆាំងនឹងគ្រុនលឿងរួចហើយ ដើម្បីទទួលបានសិទ្ធិចូលទៅក្នុងប្រទេសនោះ» ។

ក្រឡេកមើលទៅប្រទេស«ស្លូវេនី» គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកម្មវិធីចាក់ថ្នាំបង្ការ ទូលំទូលាយ និងសកម្មបំផុតនៅក្នុងពិភពលោក កុមារទាំងអស់ត្រូវបានទទួលចាក់ថ្នាំបង្ការការពារនឹងជំងឺកញ្ជ្រិល ស្រឡទែន ហ្សីឡា ជំងឺគ្រុនស្វិតដៃជើង ជំងឺគ្រុនផ្តាសាយ គ្រុនផ្តាសាយប្រភេទហ៊ីម៉ូហ្វិឡាស់ប្រភេទ B និងជំងឺរលាកថ្លើមប្រភេទ B មុនចូលសាលារៀន ។ សម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យប្រជាជនប្រមាណ ៧៥% នឹងត្រូវប្រើពេល ២២ ខែ ។

នៅចក្រភពអង់គ្លេស បានព្យាយាមចាក់វ៉ាក់សាំងចំនួន 95% នៃប្រជាជន, នៅទីបំផុតក្រោយពីការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ដល់ប្រជាជនហើយ គេកម្រនឹងរកឃើញមនុស្សដែលមានកើតជំងឺនេះម្តងទៀតណាស់ ធ្វើឱ្យងាយស្រួលក្នុងការគ្រប់គ្រងមេរោគ ។

មានក្រុមប្រឆាំងនឹង «លិខិតឆ្លងដែនវ៉ាក់សាំង» គឺជាការក្តីកង្វល់ដែលកំពុងចែករំលែកទិន្ន័យវេជ្ជសាស្រ្តសម្ងាត់របស់ពួកគេ ប៉ុន្តែក្រោយមកវាត្រូវបានចេញនិងបញ្ជាក់ថាវាអាចទុកចិត្តបាន...«លិខិតឆ្លងដែនវ៉ាក់សាំង» មិនមានព័ត៌មាននេះនៅក្នុងប្រវត្តិវេជ្ជសាស្រ្តណាមួយឡើយ ។

នាទីនេះ... ទោះ លិខិតឆ្លងដែន មិនមែនជាផ្លូវជ្រើសរើសដែលល្អ ឬ ជាការរើសអើងក៏ដោយ តែបើនាំមកប្រើការពារហានីភ័យក្នុងស្ថានការណ៍ដោយឡែកចំពោះមុខ ដែលក្នុងវិស័យទេសចរណ៍អន្តរជាតិ ឬការទំនាក់ទំនងផ្សេងៗរវាងប្រទេសនិងប្រទេស គួរតែចាប់អាមរ្មណ៍យកមកប្រើ ហើយនៅពេលរួចផុតពីវិបត្តិមេរោគ ក៏អាចឈប់ប្រើ ឬកែសម្រួលយ៉ាងបន្តទៀតក៏ជាការល្អ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម