ពាក្យចាស់លោកពោលថា ទឹកដែលស្ថិតនៅនឹងថ្កល់ មិនមែនមានន័យថា គ្មានត្រី ឬគ្មានសត្វសាហាវ នៅក្នុងនោះទេ ។
គេក៏ធ្លាប់និយាយថា បើឃើញខ្លាដេក តិចច្រឡំថាខ្លាសំពះនោះ ខុសហើយ ! អញ្ចឹងហើយទើបសុភាសិតមួយឃ្លាបាននិយាយថា «ការដែលនៅស្ងៀម មិនមែនមានន័យថា ទទេស្អាតនោះទេ តែពោរពេញទៅដោយចម្លើយ (Silence Isn’t Empty. It is Full of Answers)»។
គេតែងចាត់ទុកថា ភាពស្ងប់ស្ងាត់របស់មនុស្ស គឺជារឿងដែលគួរឲ្យខ្លាចបំផុត ។ មនុស្សដែលខ្លាំង មនុស្សដែលល្បីល្បាញតែងតែស្ថិតក្នុងភាពស្ងប់ស្ងាត់ តែរឿងពិតខាងក្នុងវិញនោះ ខួរក្បាលរបស់គាត់ ពោរពេញដោយការគិតវិជ្ជមាន និយាយឲ្យចំគឺពោរពេញដោយចម្លើយដ៏ត្រឹមត្រូវ រាប់សិបពាន់ចម្លើយ ។
ភាពស្ងប់ស្ងាត់ មិនមែនជាភាពកំសោយនោះទេ តែការឡូឡានោះទៅវិញទេ ដែលបង្ហាញពីភាពចោលម្សៀតនោះ ។ មនុស្សត្រូវរក្សានូវភាពស្ងប់ស្ងាត់នោះ ក្នុងន័យនេះ បញ្ញវន្តនិយាយថា ភាពស្ងប់ស្ងៀមវាប្រសើរជាង ៕