វិទ្យុអាស៊ីសេរី (rfa) បិទការិយាល័យនៅហុងកុង ដោយសារខ្លាចច្បាប់សន្តិសុខថ្មី

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី30 ខែមិីនា ឆ្នាំ2024 ម៉ោង 6:36 នាទី ល្ងាច

ដោយ សូរ្យសែង៖

វិទ្យុអាស៊ីសេរី ដែលត្រូវគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងជាប្រព័ន្ធផ្សព្វផ្សាយបរទេសដំបូងគេ ដែលឈប់ប្រតិបត្តិការនៅហុងកុង បន្ទាប់ពីការអនុម័តច្បាប់សន្តិសុខថ្មី ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន នៅថ្ងៃទី៣០ ខែមីនាថា វិទ្យុអាស៊ីសេរី (RFA) ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានទទួលជំនួយផ្នែកហិរញ្ញវត្ថុ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញ​សេចក្តីថ្លែងការណ៍​ទាក់ទង​នឹង​ការ​បិទ​ការិយាល័យ​នៅហុងកុង «សម្រាប់ហេតុផលសុវត្ថិភាព» ។

មិនទាន់មានសេចក្តីអធិប្បាយជាផ្លូវការលើបញ្ហានេះនៅឡើយទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសន្តិសុខហុងកុងលោក គ្រីស តាំង (Chris Tang) បាននិយាយថា ធ្លាប់​ថ្កោលទោស​វិទ្យុ​អាស៊ីសេរី​ថា «និយាយបង្កាច់បង្ខូច» ថាអាជ្ញាធរហុងកុងកំពុងទាញយកផលប្រយោជន៍ពីច្បាប់សន្តិសុខថ្មី  ក្នុងគោលដៅគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ហើយ​ព្រមាន​ប្រជាជន​កុំ​ឲ្យ​វង្វេងជាមួយ «ព័ត៌មានមិនពិត» ។

ខណៈពេលដែលលោក អេនថូនី ប្លីនខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ធ្វើរបាយការណ៍​ទៅ​សភា​​ថា ​ប្រទេស​ចិន​បាន​«​បន្ត​បំពាន​កិច្ចសន្យា​របស់​ខ្លួន​»​ក្នុង​ការ​ផ្តល់​ស្វ័យភាព​ហុងកុង បន្ទាប់ពីចក្រភពអង់គ្លេសប្រគល់ឲ្យក្នុងឆ្នាំ 1997 ហើយទីក្រុងប៉េកាំងអាចពឹងផ្អែកលើច្បាប់នេះ ។

RFA ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 1996 ហើយ​មាន​ជា​ប្រាំបួន​ភាសា​អាស៊ី ជាប្រព័ន្ធផ្សព្វផ្សាយបរទេសដំបូងគេ ដែលបិទការិយាល័យនៅហុងកុង ចាប់តាំងពីច្បាប់សន្តិសុខថ្មីចូលជាធរមាន កាលពីសប្ដាហ៍​មុន ។

ច្បាប់​នេះ​ត្រូវ​បាន​ប្រជាជន​ហុងកុង​ស្គាល់​ថា​ជា «ច្បាប់​មាត្រា ២៣» ព្រោះ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ហុងកុង ដែលយោងមាត្រានេះចែងថា «ហុងកុងគួរតែបង្កើតច្បាប់របស់ខ្លួន ដើម្បីទប់ស្កាត់សកម្មភាពណាមួយ ដែលជាការក្បត់ជាតិ ការបំបែកខ្លួន ការបះបោរ និងការចង់ផ្តួលរំលំរដ្ឋាភិបាលក្រុងប៉េកាំង ។

ច្បាប់នេះបែងចែកកំហុសប្រព្រឹត្តប្រាំប្រភេទ៖ ការបះបោរ ចារកម្ម ការលួចព័ត៌មានរដ្ឋ ការបំផ្លាញសន្តិសុខ និងការជ្រៀតជ្រែកពីខាងក្រៅ មានការពិន័យជាអតិបរមា និងដាក់ពន្ធនាគារអស់មួយជីវិត ដែលរួមដល់«ការបំផ្លិចបំផ្លាញប៉ះពាល់ដល់សន្តិសុខជាតិ» ការផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា 20 ឆ្នាំសម្រាប់ចារកម្ម និងផ្តន្ទាទោសដាក់ពន្ធនាគារ ១៤ ឆ្នាំ ពាក់ព័ន្ធនឹងការជ្រៀតជ្រែកពីខាងក្រៅ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម