ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី របស់រដ្ឋបាលសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែមេសា ឆ្នាំ2024 ម៉ោង 9:41 នាទី ព្រឹក

 

រូបថត ជឹម ដឿ 

ខ្លឹមសារ សូរ្យរសែង

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ក្នុងស្មារតីមហាសាមគ្គី គ្រួសារសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នារព្រឹកថ្ងៃអាទិត្យ ១៤រោច ខែផល្គុនឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សោម យ៉ាន អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុត ធា អនុប្រធាន គ៧៨ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារដើមគរ អញ្ជើញ​ចូលរួមជាមួយរដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃចំនួន ៧ អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល រាប់បាត្រ ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ។

បន្ទាប់មក បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ប្រគេនព្រះភិក្ខុសង្ឃ គ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសាររដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ និងក្រុមការងារទាំងមូល ចាប់តាំងពីឆ្នាំថ្មីចូលមកដល់ និងជានិច្ចនិរន្តរ៍តរៀងទៅ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម