ដោយ សាវុឌ្ឍ៖
ម៉ោង ១០.០០ ថ្ងៃទី ២០ ឧសភានេះ នៅចំណុចពិនិត្យជំងឺ ប៉ុស្តិ៍ត្រួតពិនិត្យជំងឺឆ្លងអន្តរជាតិស្រុកអារញ្ញប្រៈថេត ខេត្តស្រះកែវ ប្រទេសថៃ ជានៅកន្លែងត្រួតពិនិត្យអន្តោប្រវេសន៍ ចំណុចឆ្លងព្រំដែនអចិន្រ្តៃយ៍ មានបុគ្គលិកថៃដែលធ្វើការនៅក្នុងប្រទេសកម្ពុជា (កាស៊ីណូប៉ោយប៉ែត) បានវិលត្រឡប់ទៅប្រទេសថៃវិញតាមទំនាក់ទំនងស្ថានទូតថៃ សហការជាមួយមន្ត្រីជំនាញកម្ពុជា បានបញ្ជូនជនជាតិថៃចំនួន ៩៧ នាក់តាមច្រកអារញ្ញប្រៈថេត ទៅប្រទេសថៃវិញ ។
តាមព័ត៌មានពីខេត្តស្រះកែវ ប្រទេសថៃឲ្យដឹងទៀតថា ក្រោយការបញ្ចប់ការត្រួតពិនិត្យ អាជ្ញាធរថៃ បានបញ្ជូនបុគ្គលិកថៃ ៧២ នាក់តាមរថយន្ត ៣ គ្រឿងទៅកាន់គោលដៅ ។ ចំណែកជនជាតិថៃ ២៥ នាក់ទៀត បានទទួលរបាយការណ៍ពីខាងកម្ពុជាថា ជាអ្នកផ្ទុកមេរោគកូវីដ-១៩ ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ២ កន្លែងក្នុងខេត្តស្រះកែវ ៕