កូវីដ ឡាំបដា (Lambda) ដែលរកឃើញលើកដំបូងនៅប្រទេសប៉េរូ បានចាប់ផ្តើមរីករាលដាលដល់ប្រទេសជាង ៣០ ហើយ ខណៈក្រសួងសុខាភិបាលម៉ាឡេស៊ីមានការព្រួយបារម្ភថា មេរោគនេះអាចធ្ងន់ធ្ងរជាងប្រភេទកូវីដ «ដេលតា (Delta)» ដែលការស្រាវជ្រាវបានរកឃើញថា Lambda អាចគេចផុតពីភាពស៊ាំពីវ៉ាក់សាំងមួយចំនួនបាន ។
ដើមកំណើតកូវីដប្រភេទLambda
អង្គការអនាម័យពិភពលោក (WHO) បានឲ្យឈ្មោះកូវីដប្រភេទ Lambda ដែលរកឃើញកាលពីខែធ្នូ ឆ្នាំ ២០២០ នៅប្រទេសប៉េរូ ឬឈ្មោះជាផ្លូវការ C.37 ត្រូវបានបន្ថែមទៅក្នុងបញ្ជីប្រភេទគួរឲ្យចាប់អារម្មណ៍បំផុត (VOI) នៅពាក់កណ្តាលខែមិថុនា ដោយសារតែមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការផ្ទុះឡើងនៅអាមេរិកខាងត្បូង ក្នុងអំឡុងខែកន្លងមក ។
សម្រាប់បច្ចុប្បន្ន កូវីដបម្លែងរូបទៅជា Lambda វាស្ថិតនៅក្នុងក្រុមកូវីដ Variants of Interest = VOI ហើយក៏ចូលក្នុងក្រុមប្រភេទដែលត្រូវកង្វល់ (Variants of Concern = VOC) ដែលគេជួបបច្ចុប្បន្ន មាន ៤ ប្រភេទខ្លាំងលើពិភព លោក គឺ ប្រភេទអាល់ហ្វា, ប្រភេទបេតា, ប្រភេទហ្គាំម៉ា និង កូវីដប្រភេទដេលតា ។
ប្រទេសម៉ាឡេស៊ីកង្វល់Lambda អាចសាហាវជាងដេលតា
យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី កំពុងព្រួយបារម្ភដល់មេរោគកូវីដ-១៩ ប្រភេទ Lambdca ដែលវាអាចដំឡើងប្ញទ្ធិខ្លាំងជាងមេរោគកូវីដ-១៩ ប្រភេទដេលតា ដែលកំពុងរាតត្បាតក្នុងពេលបច្ចុប្បន្ននេះ ។
លើសពីនេះទៀត Twitter របស់ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី បានលើកឡើងដោយចង្អុលបង្ហាញថា វីរុសនេះត្រូវបានរកឃើញដំបូងនៅប្រទេសប៉េរូ ដែលជាប្រទេសមួយដែលមានអត្រាមរណភាពខ្ពស់បំផុតនៅលើពិភពលោក ក្នុងពេលជាមួយគ្នានេះដែរប្រភេទ Lambda បានរីករាលដាលដល់ជាង ៣១ ប្រទេសហើយឥឡូវនេះ ។
ខាងក្រោមចំនួនអ្នកជំងឺប្រភេទ C.37 ទាំង ៣១ ប្រទេសទាំងនោះ មាន៖
១. ប្រទេសឈីលីកំពុងរាតត្បាតមេរោគ Lambda ខ្លាំងជាងគេក្នុងពេលឥឡូវនេះ មានចំនួន ៨៤០ នាក់
២. សហរដ្ឋអាមេរិកមានចំនួន ៦៣៥ នាក់
៣. ប៉េរូ ប្រទេសម្ចាស់ដើមនៃជំងឺនេះ មានចំនួន ២៤២ នាក់
៤. អាល្លឺម៉ង់ ចំនួនប ៩៩ នាក់
៥. មិកស៊ិកូ មានចំនួន ៥៥ នាក់
៦. អាហ្សង់ទីនមានចំនួន ៨៧ នាក់
៧. អេស្ប៉ាញ ៥៥ នាក់
៨. អេក្វាឌ័រ ៥១ នាក់
៩. អ៊ីស្រាអែល ២៥ នាក់
១០. កូឡុំប៊ី ២០ នាក់
១១. បារាំង ចំនួន ១៤ នាក់
១២. អ៊ីតាលី ១១ នាក់
១៣. សេនតីស និងនេវីស ចំនួន ១០ រូប
១៤. ស្វីស ចំនួន ៩ នាក់
១៥. អេហ្ស៊ីប ចំនួន ៨ នាក់
១៦. អង់គ្លេស ៧ នាក់
១៧. កាណាដា ៤ នាក់
១៨ ប្រេស៊ីល ៤ នាក់
១៩. ប៉ូឡូញ ៣ នាក់
២០. អារូបា ២ នាក់
២១. ព័រទុយហ្គាល់ ២ នាក់
២២. បូលីវី, ២៣ អ៊ុយរូហ្គាយ, ២៤. ទួរគី, ២៥. អូស្ត្រាលី, ២៦. ហ្ស៊ីមបាបវី, ២៧. ប៊ែលហ្ស៊ីក, ២៨. ហុល្លង់, ២៩. គូរ៉ាសៅ, ៣០. ដាណឺម៉ាក និង ៣១. សាធារណរដ្ឋឆេក, ពីលេខរៀង ២២ មក មានអ្នកឆ្លងចំនួន ១ នាក់ដូចគ្នា ។ នេះបានទិនន្ន័យពីវេបសាយ www.gisaid.org ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ ។
ទោះជាប្រទេសម៉ាឡេស៊ី ជាប្រទេសក្នុងប្លុកអាស៊ានមានការព្រួយបារម្ភពីមេរោគចុងក្រោយនេះ ក៏មិនទាន់មានប្រទេសអាស៊ានផ្សេងៗឆ្លងដែរ ៕