ម៉ាឡេស៊ីសោកសង្រេង កូវីដមួយថ្ងៃស្លាប់ ១៣៥ នាក់ អំពាវនាវឲ្យនាយករដ្ឋមន្ត្រីលាលែង

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី12 ខែកក្កដា ឆ្នាំ2021 ម៉ោង 11:40 នាទី ព្រឹក

ក្រោយពីវិធានការ LockDown ហើយ ប្រទេសម៉ាឡេស៊ីនៅតែមានតួលេខឆ្លងច្រើនដល់ ៨.៨៦៨ នាក់ កាលពីថ្ងៃទី ៨ កក្កដាសប្តាហ៍មុន និងស្លាប់ខ្ពស់បំផុតចាប់តាំងពីមានការរាតត្បាតដល់ ១៣៥ នាក់ក្នុងមួយថ្ងៃ ធ្វើឲ្យគណបក្ស«អាមណូ» បក្សចម្រុះរដ្ឋាភិបាល ដកខ្លួនចេញ និងអំពាវនាវឲ្យនាយករដ្ឋមន្ត្រី នូយិតឌីន យ៉ាសស៊ីន លាចេញ ហើយឲ្យមនុស្សដទៃគ្រប់គ្រងកូវីជំនួស ។

ទោះជារដ្ឋាភិបាលពង្រីកការចាក់សោមិនមានកំណត់ក៏ដោយ ប៉ុន្តែចំនួនមនុស្សឆ្លងរាល់ថ្ងៃនៅតែកើនឡើង ។ Channel News Asia រាយការណ៍ថា ក្នុង ២៤ ម៉ោង តាមទិន្នន័យជាផ្លូវការរបស់ម៉ាឡេស៊ីកាលពីថ្ងៃទី ៨ សប្តាហ៍មុន ឡើងដល់ ៨.៨៦៨ នាក់ ភាគច្រើននៅក្នុងរដ្ឋសាឡាំងង៉រ ៤.១៥២ នាក់ និង ស្លាប់ ១៣៥ នាក់ ដែលស្ថិតិខ្ពស់បំផុតកាលពីដើមខែមិថុនាមាន ១២៦ នាក់ស្លាប់ ។

កាលបីថ្ងៃទី ៧ កក្កដា គណបក្សអាមណូ បានដកការគាំទ្ររដ្ឋាភិបាលរបស់ មូយិតឌីន និងបានអំពាវនាវឲ្យគាត់លាចេញពីតំណែង ។

ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់របស់គណបក្សអាមណូ លោក អាម៉ាដ សាហ៊ិត ហាមិឌី ប្រធានគណបក្សអាមណូ បានថ្លែងរិះគន់ការចាត់ការ ការរាតត្បាតនៃមេរោគកូវីដ-១៩ របស់រដ្ឋាភិបាល និងថា គណបក្សត្រូវការឲ្យលោក មូយិតឌីន ដកខ្លួនចេញពីតំណែង ដើម្បីបើកផ្លូវឲ្យមាននាយករដ្ឋមន្ត្រីថ្មីមកប្រតិបត្តិ សុខុមាលភាពប្រជាជន និងធានាថាការចាក់វ៉ាក់សាំង និងចលនាគ្រប់គ្រងការពារបានឆាប់រហ័ស ៕

ពី thaipost

ដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម