ពលរដ្ឋបារាំងប្រឆាំងនឹងការបង្ខំចាក់វ៉ាក់សាំង បានបុកទម្លុះបំផ្លាញមជ្ឈមណ្ឌល ចោទការគ្រប់គ្រងរបស់ប្រធានាធិបតី អេមម៉ានូអែល ម៉ាក្រង ល្មើសនឹងសេរីភាព

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី20 ខែកក្កដា ឆ្នាំ2021 ម៉ោង 1:13 នាទី ល្ងាច

ដោយ សូ្រសែង៖

ប្រជាពលរដ្ឋបារាំងកើតការមិនពេញចំពោះរដ្ឋាភិបាល ដែលបង្ខំឲ្យចាក់វ៉ាក់សាំងការពារកូវីដ បាននាំគ្នាតវ៉ាប្រឆាំង បុកបំផ្លាញមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ប្រៀបប្រដូចទៅនឹងជនជាតិជ្វីហ្វដែលត្រូវពួកណាស៊ីសម្លាប់ផ្តាច់ពូជដូច្នោះ ។

វិធានការតម្រូវឱ្យបុគ្គលិកពេទ្យទាំងអស់ត្រូវទទួលការចាក់វ៉ាក់សាំងបង្ការប្រឆាំងនឹងកូវីដ-១៩ និងត្រូវកំណត់ ដើម្បីបង្ហាញប័ណ្ណចាក់វ៉ាក់សាំង ឬបានធ្វើតេស្តអវិជ្ជមាន ឬបានជាសះស្បើយពីជំងឺនេះ ។ សម្រាប់មនុស្សទូទៅមុនពេលចូលភោជនីយដ្ឋាន ឬស្ថានទីសាធារណៈ បានចូលជាធរមានតាំងពីថ្ងៃពុធ ទី ១៤ ខែកក្កដា បណ្តាលឱ្យមានការមិនពេញចិត្តប្រជាជនបារាំងមួយចំនួន ។

ក្រៅពីបាតុករជាង ១០០.០០០ នាក់នៅទូទាំងប្រទេស កាលពីថ្ងៃសៅរ៍ ទី ១៧ កក្កដា យ៉ាងហោចណាស់មានមណ្ឌលចាក់វ៉ាក់សាំងចំនួន ២ នៅភាគនិរតីនៃប្រទេស ត្រូវគេរាយការណ៍ថា បានបំផ្លាញដោយស្នាដៃប្រជាជនដែលមិនពេញចិត្ត ។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងនៅក្បែរទីក្រុងហ្គ្រេនបល (Grenoble) ត្រូវបំផ្លាញ ហើយមួយកន្លែងទៀតនៅក្បែរទីក្រុងប៊ិអារិចត្រូវដុតឆេះ និងបានលាបពណ៌ដោយប្រើនិមិត្តសញ្ញាទាក់ទងនឹងព្រឹត្តិការណ៍នៃការឈ្លានពានរបស់ណាស៊ីនៅបារាំងក្នុងអតីតកាល ។ អ្វីដែលបាតុករមិនយល់ស្របដោយហេតុថា វិធានការគ្រប់គ្រងរបស់ប្រធានាធិបតី អេមម៉ានូអែល ម៉ាក្រង ល្មើសនឹងសេរីភាព ។

យ៉ូសែប ស្វាត អាយុ ៩៤ ឆ្នាំដែលនៅរស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ណាស៊ី មិនពេញចិត្តនឹងវិធានការនេះ និងបានប្រៀបធៀបខ្លួនទៅនឹងការចាក់វ៉ាក់សាំងដោយបង្ខំ ដូចការប្រល័យពូជសាសន៍ទៅលើជ្វីហ្វដោយណាស៊ីអាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ។

ទោះយ៉ាងណា ក៏មានពលរដ្ឋបារាំងរាប់សែននាក់ចុះឈ្មោះចាក់វ៉ាក់សាំង ស្របពេលដែលសប្តាហ៍កន្លងទៅ អ្នកជំនាញព្រមានថា បារាំងនឹងប្រឈមនឹងការរាតត្បាតរលកទី​៤ មិនប៉ុន្មានខែខាងមុខនេះ ។ អ្នកដែលទទួលម្ជុលទីមួយមាន ៥០% និង មិនដល់ ៤០% ដែលបានទទួលគ្រប់ដូស ៕

ប្រភព Photo by Sebastien SALOM-GOMIS / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម