ប្រទេសហ្វីលីពីនបានចេញរបាយការណ៍ស្ថិតិចុងក្រោយ នៅថ្ងៃទី ១៥ សីហា ឆ្នាំ២០២២ ថា ប្រជាជនជាង ២,៣ លាននាក់នៅក្នុងប្រទេស ប្រឈមមុខនឹងបញ្ហាភាពក្រីក្រ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ ក្នុងអំឡុងឆ្នាំ ២០១៨-២០២១ ។
នេះបើតាមរបាយការណ៍របស់ការិយាល័យស្ថិតិហ្វីលីពីន ចំនួនប្រជាជនដែលប្រឈមមុខនឹងភាពក្រីក្រ ឬមនុស្សដែលមានប្រាក់ចំណូលមិនគ្រប់គ្រាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ នៅឆ្នាំ ២០១៨ គឺ 16.7% នៃប្រជាជនសរុប និងបានកើនឡើងដល់ ១៨,១% ក្នុងឆ្នាំ ២០២១ ដែលលើសពីគោលដៅរបស់រដ្ឋាភិបាលពី ១៥,៥% -១៧,៥% ដែលនាំឱ្យខ្សែបន្ទាត់នៃភាពក្រីក្រកាន់តែខិតជិតដល់ ២០ លាននាក់ក្នុងចំណោមពលរដ្ឋជាង ១០៩ លាននាក់ ។
លោក ហ្វែរឌីណង់ ម៉ារកូស ជូនៀ (Ferdinand Marcos Jr.) ប្រធានាធិបតីហ្វីលីពីនជាប់ឆ្នោតថ្មីបានប្តេជ្ញាថា នឹងកាត់បន្ថយតួលេខភាពក្រីក្រ មកនៅត្រឹម ៩% នៅឆ្នាំ២០២៨ ដែលជាអាណត្តិ ៦ ឆ្នាំរបស់ ៕
អត្ថបទ សូរ្យសែង៖