អង្គភាពប្រឆាំងអំពើពុករលួយ បើកវគ្គបំប៉នការសរសេរព័ត៌មាន និង បណ្តាញសង្គម និងទីផ្សារឌីជីថល

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី18 ខែកញ្ញា ឆ្នាំ2021 ម៉ោង 9:14 នាទី ព្រឹក

ដោយ សូរ្យសែង៖

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយចំនួន ៦០រូប ត្រូវបានបណ្តុះបណ្តាលទៅលើផ្នែក«សរសេរព័ត៌មាន និង បណ្តាញសង្គម និងទីផ្សារឌីជីថល(Media, Digital Marketing) តាមរយៈកម្មវិធី ZOOM នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)» ។

នេះជាវគ្គក្រុមដំបូងក្នុងចំណោមទាំងអស់ ៥ វគ្គ រៀបចំឡើងដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ក្នុងការសរសេរអត្ថបទព័ត៌មាន និងបណ្តាញសង្គម និងទីផ្សារឌីជីថលឱ្យមានប្រសិទ្ធភាព ។

វគ្គបំប៉ននេះ ឧទ្ទេសនាមដោយលោក លៀង សូរ្យរិទ្ធ ជំនួយការ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ធ្វើបទបង្ហាញអំពី ការសរសេរព័ត៌មានឲ្យមានខ្លឹមសារខ្លី តែខ្លឹម និងមានរសនិយម រួមទាំងបង្ហាញពីសិទ្ធិ និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន និងលោក ង៉ូវ បូរីណា ទីប្រឹក្សា និងជាអគ្គនាយករង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ង៉ូវ តារារក្សាស័ក្តិ មន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អ្នកជំនាញផ្នែក Media និង Digital Marketing ជាវាគ្មិន ។

វគ្គនេះ ទោះបង្រៀនតាមរយៈកម្មវិធី Zoom ក៏ដោយ ប៉ុន្តែនាទីសំណួរ-ចម្លើយ បានផុលផុស, សំណួរសុទ្ធតែល្អៗ ឯចម្លើយបកស្រាយក៏ល្អផងដែរ ។

ទោះស្ថិតក្នុងបរិបទកូវីដ​ក៏ដោយ ក៏ អ.ប.ព. ក្រៅពីបំពេញភារកិច្ចស្នូល ក៏នៅតែឆ្លៀតពង្រឹងចំណេះដឹងផ្នែកផ្សេងៗទៅលើមន្ត្រីរបស់ខ្លួន តាមរយៈការចែករំលែកពីអ្នកច្បាប់ ឬពីវាគ្មិនជំនាញៗ តាមកម្មវិធី Zoom ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម