នាយករដ្ឋមន្ត្រីស្នើឱ្យកែនិយមន័យ «មន្រ្តីកិច្ចសន្យា» ដើម្បីបើកច្រកដល់មន្ត្រីកិច្ចសន្យាជំនាញ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី22 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 1:09 នាទី ល្ងាច

ថ្លែងក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៣» នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានស្នើឱ្យកែនិយមន័យ «មន្រ្តីកិច្ចសន្យា» កុំឱ្យមន្រ្តីកិច្ចសន្យាផ្ដោតតែលើ«មន្ត្រីរដ្ឋបាល»និងជំនួយការតូចតាច ត្រូវបើកច្រកដល់«មន្ត្រីកិច្ចសន្យាជំនាញ»ផង ។

សម្តេចបន្តថា «បើសិនជាគាត់មានបណ្ឌិត ជាវេជ្ជបណ្ឌិត គាត់មានសញ្ញាបត្រអ្វីផ្សេងៗ ទោះគាត់លើសអាយុក៏ដោយ គាត់អាចចូលមកជួយរដ្ឋាភិបាលបាន ដោយមិនចាំបាច់ចូលមកក្នុងក្របខណ្ឌពេញទេ ។ ការរៀបក្របខណ្ឌបៀវត្សត្រូវឱ្យស៊ីចង្វាក់គ្នា ។ ឧទាហរណ៍ គិលានុបដ្ឋាយិការនៅមណ្ឌលសុខភាព បើយើងយកមន្រ្តីកិច្ចសន្យាត្រូវមើល ប្រសិនជាគាត់ជំនាញជាគិលានុបដ្ឋាក ធ្វើការដូចគេដូចឯង គឺត្រូវឱ្យប្រាក់ខែគាត់ដូចគេដូចឯង ឱ្យអត្ថប្រយោជន៍ដូចគេដូចឯងទៅ កុំគិត ៧០ ភាគរយអី ។ យកវិធីសាស្ត្រនេះ ទើបយើងមានភាពបត់បែន ហើយយើងអាចបើកច្រកមនុស្សច្រើន»

តារារិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម