អំពើពុករលួយការចាក់វ៉ាក់សាំងនៅប្រទេសថៃ កំពុងកក្រើក

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី27 ខែកញ្ញា ឆ្នាំ2021 ម៉ោង 10:07 នាទី ព្រឹក

 

ពី springnews៖

ដោយ សូរ្យសែង៖

បញ្ហាចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកកំពុងកញ្ជ្រោល ប្រទេសខ្លះជួបការលំបាកអំពីគ្មានវ៉ាក់សាំងចាក់ឲ្យពលរដ្ឋ តែប្រទេសខ្មែរចាត់ទុកថាសំណាង ដែលបានរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មានចក្ខុវិស័យខាងការពារ​កូវីដ-១៩ ដល់ប្រជាពលរដ្ឋតាំងពីការផ្ទុះដំបូង រហូតមកដល់ឥឡូវបានចាក់ដល់កុមារទៀត ពិតជាប្រសើរជាងប្រទេសគេភាគច្រើន ។

បញ្ហាពុករលួយក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ នៅប្រទេសថៃ កំពុងធ្វើឲ្យកក្រើកក្នុងសង្គមថៃ ក្រោយពីប៉ូលិសបានស៊ើបអង្កេត និងរកព័ស្តុតាងរយៈពេល ២ ខែមក គឺតាំងពីខែកក្កដា ដោយប្រើវិធីលុបចោលការចាក់វ៉ាក់សាំងសម្រាប់មនុស្ស ២.០០០ នាក់ ទីបំផុតបានពាក្យបណ្តឹងដើម្បីទទួលបានការស៊ើបដឹងពីក្រុមជនសង្ស័យ ។

ថ្ងៃទី ២៧ កញ្ញានេះ បញ្ហាប្រព្រឹត្តអំពើពុករលួយក្នុងរឿងខាងលើ នៅប្រទេសថៃ ឈានដល់ការចាប់ខ្លួនជនសង្ស័យនៅតាមទីកន្លែងផ្សេងៗក្នុងទីក្រុងបាងកក ។ របាយការណ៍ឲ្យដឹងថា ជនត្រូវសង្ស័យសំខាន់រឿងពុករលួយនេះមាន ២ នាក់ ដែលពិនិត្យមើលឯកសារទៅ រកឃើញឈ្មោះអ្នកចាក់វ៉ាក់សាំងខ្លះ មានភាពមិនប្រក្រតី ទើបធ្វើការស៊ើបអង្កេតឃើញថា អ្នកដែលបង់ប្រាក់ទិញប័ណ្ណចុះឈ្មោះពីក្រុមជនជាប់ចោទ ខ្លះត្រូវបានគេរកឃើញឈ្មោះចំនួន ៦០០ នាក់ ក្នុងចំណោមមនុស្សសរុបជាង ២.០០០ នាក់ ដែលសុខចិត្តសូកប្រាក់សម្រាប់ជួរចាក់វ៉ាក់សាំង ។

ក្រោយមក អាជ្ញាធររៀបចំចាក់វ៉ាក់សាំង ក៏បានលើកពេលចាក់វ៉ាក់សាំងទាំងអស់ជាង ២.០០០ នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម