ប៉ូលិសថៃដាក់ទូកុងតឺន័រ-លួសបន្លាទទួលបាតុករល្ងាចនេះ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី20 ខែមិីនា ឆ្នាំ2021 ម៉ោង 3:09 នាទី ល្ងាច

 

នៅថ្ងៃទី ២០ ខែមីនា ព័ត៌មានបានរាយការណ៍ពីបរិយាកាសមុនពេលណាត់ជួបជុំរបស់ក្រុម(REDEM) នៅទីលានព្រះរាជវាំងនៅម៉ោង ១៨.០០ ល្ងាចនេះ (២០ មីនា) ដែលមានត្រៀមតាំងពីព្រឹក ។

ដោយសារមើលឃើញសភាពការណ៍បែបនេះ មន្រ្តីកងកម្លាំងបាននាំយកទូកុងតឺន័រ និងលួសបន្លាមករាំងតំបន់ជុំវិញច្រកចូល នៅសងខាងផ្លូវ ទល់មុខមហាវិទ្យាល័យថាំម៉ាសាត (Thammasat) រហូតកាត់តាមទីលានព្រះរាជវាំង(សាណាមហ្លួង) ឆ្ពោះទៅមុខតុលាការកំពូល ។

មន្ត្រីប៉ូលិសនិយាយនៅព្រឹកនេះថា នៅទីលានព្រះបរមរាជវាំងថៃ មន្ត្រីប៉ូលីសបើកអោយចរាចរដូចធម្មតា ចរាចរណ៍នឹងមិនត្រូវបានបិទទេ ចំពោះវិធានការណ៍ដើម្បីការពារនិងថែរក្សាការិយាល័យរដ្ឋាភិបាលនាយកដ្ឋានសន្តិសុខនឹងពិចារណាលើការប្រើប្រាស់របាំង ៕

ពី dailynews

ដោយ ណយ វង្ស


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម