ធ្ងន់ធ្ងរហើយអាមេរិក ត្រឹមមួយថ្ងៃឆ្លងជាង ១លាននាក់

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី05 ខែមករា ឆ្នាំ2022 ម៉ោង 7:16 នាទី ល្ងាច

ប្រភព prachachat

បកប្រែដោយ សូរ្យសែង៖

ថ្ងៃទី ៤ មករា វេបសាយមតិឈុនរបស់ថៃរាយការណ៍ថា សហរដ្ឋអាមេរិកបានបង្កើតស្ថិតិថ្មី ដែលមានប្រជាជនឆ្លង​កូវីដ ១​៩ ជាងមួយលាននាក់ ត្រឹមតែមួយក្នុងថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ ។

ចំនួនករណីថ្មីនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ ទោះបីជាជនជាតិអាមេរិកជាច្រើនបានងាកទៅរកការធ្វើតេស្តរកមេរោគនៅតាមផ្ទះក៏ដោយ ។ លទ្ធផលតេស្តភាគច្រើនមិនត្រូវបានរាយការណ៍ទៅអាជ្ញាធរទេ នោះមានន័យថា តួលេខដែលបានបង្ហាញគឺប្រហែលតិចជាងចំនួនពិត ។

ទោះយ៉ាងណា ចំនួនអ្នកឆ្លងខ្ពស់ខាងលើ មិនមានន័យថាមានអ្នកឈឺធ្ងន់ និងស្លាប់ច្រើននោះទេ ប៉ុន្តែផលប៉ះពាល់ពីចំនួនអ្នកឆ្លងកើនខ្ពស់នេះ គឺរាំងស្ទះដល់ការធ្វើដំណើរ បោះបង់ការហោះហើរ សាលារៀន និងការិយាល័យធ្វើការផ្សេងៗត្រូវបិទ ចំនួន​អ្នក​ជំងឺ​ដែល​បាន​ចូល​មន្ទីរពេទ្យ​បាន​កើន​ឡើង និងបញ្ហាជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ ។

តួលេខឆ្លងនេះបានមកពីសាកលវិទ្យាល័យ ចនហប់គិន (Johns Hopkins) ដែលត្រូវបានគេគិតថាជាលទ្ធផលនៃការពន្យារពេលក្នុងការរាយការណ៍ករណីថ្មី ដោយ​សារ​ថ្ងៃ​ឈប់​សម្រាក​ដ៏​យូរ តាំងពីបុណ្យ​ណូអែល (គ្រិស្តម៉ាស) រហូតដល់ថ្ងៃចូល​ឆ្នាំ​ថ្មីនៅ​ជុំ​គ្នា ដែលបណ្តាលឲ្យ​ចំនួន​កើនឡើង​ខ្ពស់​មិនធ្លាប់មានបង្កើត​កំណត់​ត្រា​ថ្មីបែប​នេះ តាំងពីមេរោគបំប្លែងថ្មី អូមីក្រុង រាតត្បាតពិភពលោក ពិសេសនៅអឺរ៉ុប និងអាមេរិក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម