ចាប់ផ្តើមផ្ទុះបាតុកម្មនៅថៃ ក្រោយតុលាការធម្មនុញ្ញសម្រេចឲ្យ «ភីថា» បញ្ឈប់មុខងារជាសមាជិកសភា

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី20 ខែកក្កដា ឆ្នាំ2023 ម៉ោង 9:22 នាទី ព្រឹក

ដោយ ម៉ារ៉ា៖

បន្ទាប់ពីសម័យប្រជុំសភាប្រើពេលយ៉ាងយូរ បានសម្រេចសំណើជ្រើសរើសលោក ភីថា ជានាយករដ្ឋមន្ត្រី គឺជាសំណើម្តងរួចមកហើយ ច្បាប់ចែងថាមិនអាចដាក់ស្នើបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីក្នុងជុំទី ២ បានម្តងទៀតឡើយ ។

សភាបានអនុម័តសេចក្តីសម្រេចមួយស្របតាមប្បញ្ញត្តិ៤១ ដែលចែងថា សំណើសុំបោះឆ្នោតជ្រើសរើសលោក ភីតា លីមចំរើនរ៉ាត់ ជានាយករដ្ឋមន្ត្រី ជាលើកទី ២ មិនអាចទៅរួច គឺជាសំណើដដែល ដែលបានទម្លាក់ម្តងមកហើយ ។

ប្បញ្ញត្តិ ៤១ របស់ថៃចែងថា «រាល់សំណើដែលត្រូវបានបោះឆ្នោតទម្លាក់ម្តងហើយ ហាមនាំមកស្នើម្តងទៀត លើក​លែង​សំណើណា​ដែល​មិន​ទាន់​បាន​ដោះស្រាយ ឬអនុម័ត ឬសំណើដែលប្រធានរដ្ឋសភាអនុញ្ញាត តែទោះ​យ៉ាង​ណា​វា​អាស្រ័យ​លើ​ប្រធាន​រដ្ឋសភា ដែលអាចពិចារណាឲ្យមានការស្នើម្តងទៀតបាន ។

ដោយសារការបរាជ័យនៅជុំទី ២ ធ្វើឲ្យភ្លើងបាតុកម្មបានឆេះឡើងនៅ​វិមាន​ប្រជាធិបតេយ្យនាទីក្រុងបាងកក នៅថ្ងៃទី ១៩ កក្កដា ដែលមានក្រុមរណសិរ្សថាំម៉ាសាត រួមជាមួយបណ្តាញ​សាធារណៈ​ បានរៀបចំ ។

នៅដៃបាតុករមានស្លាកសរសេរថា «ឲ្យអញបោះឆ្នោត តែពួកតែងតាំងប្លន់អំណាច», «បោះឆ្នោតបានលើកទី១ តែវាប្លន់អំណាចគ្រប់យ៉ាង...» ៕

ប្រភព spring


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម