សម្តេចតេជោ ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង និងលោកជំទាវ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឡុង វិសាខា យ៉ិនទៀង

ព័ត៌មានសង្គមថ្ងៃពុធ ទី19 ខែមករា ឆ្នាំ2022 ម៉ោង 5:08 នាទី ល្ងាច

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង និងលោកជំទាវ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឡុង វិសាខា យ៉ិនទៀង ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ធីដា ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម ។

សារលិខិតមានអត្ថន័យថា ... «ក្នុង​ឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំនិងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះ និងអាឡោះអាល័យជាមួយគ្រួសារនៃសព ។ ការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ធីដា ជាការបាត់បង់នូវម្តាយ ជីដូន ជីដូនទួត ពោរពេញដោយព្រហ្មវិហារធម៌ល្អប្រពៃ ចំពោះកូនៗ និងចៅៗជាទីស្រឡាញ់ និងពេញមួយជីវិតរបស់មហាឧបាសិកា តែងតែរួមចំណែកផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនានៅកម្ពុជាយ៉ាងច្រើនពុំអាចបំភ្លេចបាន» ។

ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ធីដា សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមអញ្ជើញអានសារលិខិតរបស់សម្តេចតេជោទាំងស្រុងដូចខាងក្រោម ៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម