ល្បីដល់បរទេស​! ក្ដីស្រឡាញ់ លើកតម្កើងស្រ្តីខ្មែរ «បុរសបីស្រ្តី» ជាទីស្រឡាញ់បានច្រើនជាងគេលើពិភពលោក

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី10 ខែមិីនា ឆ្នាំ2024 ម៉ោង 5:30 នាទី ល្ងាច

ដោយ សាវុឌ្ឈ៖

ប្រជាជនកម្ពុជារាប់រយនាក់បានប្រមូលផ្តុំគ្នា ដើម្បីតស៊ូនឹងកម្តៅដ៏ក្តៅហួតហែង ដើម្បីបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ គឺ«បីស្ត្រី» បានច្រើនបំផុតនៅលើពិភពលោក ។ ​កម្មវិធី​ប្រារព្ធ​ឡើង​នៅ​មុខ​មហោស្រព​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ក្នុងព្រឹត្តិការណ៍ BOOSTRONG កាលពីយប់ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ ២០២៤ ដែលត្រូវបានបញ្ជាក់ដោយតំណាងរបស់ Guinness World Records ។

បុរស​ខ្មែរ ​ទាំង​ក្មេង​ ទាំង​ចាស់​ សរុប ​២៤៥​នាក់ ​បាន​ជួបជុំ​គ្នា ខ្លះបីភរិយា ខ្លះបីសង្សារ បីបងស្រី-ប្អូនស្រី និងបីអ្នកម្តាយ ​ហើយឈរស្ងៀមរយៈពេល 1 នាទី ដើម្បីបង្កើតកំណត់ត្រាសម្រាប់ក្នុងការ​«បីស្ត្រីជា​ទីស្រឡាញ់»របស់ខ្លួនច្រើនជាងគេលើពិភពលោក ។អ្នក​ទទួល​ឯតទគ្គកម្ម​ម្នាក់​អាយុ ​២៥​ឆ្នាំ ​បាន​និយាយ​មុន​នឹង​«ឱបបី​ប្រពន្ធ»​ថា ​គាត់​សប្បាយ​ចិត្ត ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​​បាន​ចូល​រួម​បង្កើត​ឯតទគ្គកម្ម​ពិភពលោក​សម្រាប់​ប្រទេស​កម្ពុជា ។

ចំណែក​ស្ត្រី​ជា​ម្តាយ​វ័យ ​៥០​ឆ្នាំ​ ដែលកូនប្រុស​បាន​ឱបបីក្នុងរង្វង់ដៃយ៉ាងណែន រីករាយដែល​រួម​គ្នា​បង្កើត​កំណត់​ត្រា​ គាត់បាន​និយាយ​ថា​ «ខ្ញុំ​រំភើប​ចិត្តណាស់» ។ចំណែកឆាណែលតេឡេក្រាមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមអបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលបានបំបែកកំណត់ត្រា ឯតទគ្គកម្មពិភពលោក Guiness world record ក្នុងព្រឹត្តិការណ៍ BOOSTRONG ច្រើនជាងគេ ។

នេះ​បើ​តាម​ការ​រួម​គ្នា​ថត​ឯកទកម្ម​ពិភពលោក អ្នក​ចូល​រួម​ជា​ច្រើន​ក៏​បាន​ប្រកួត​ប្រជែង​ ឈរ«ឱបបីស្ត្រី» បានរយៈពេលយូរជាងគេ ដើម្បីយក​រង្វាន់​រថយន្ត​ថ្មី​ផង​ដែរ ៕

 

Photo by AFP

Photo by Reuter

Photo by Reuter

Photo by AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម