កូរ៉េខាងត្បូងឆ្លងកូវីដមួយថ្ងៃ ១០០.០០០ នាក់ ចូលថ្ងៃទី ៣

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី20 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 3:51 នាទី ល្ងាច

របាយការណ៍ពីការិយាល័យគ្រប់គ្រង និងការពារជំងឺរបស់កូរ៉េខាងត្បូង (KCDA) បានបង្ហាញស្ថិតិអ្នកឆ្លងកូវីដ១៩ ក្នុងមួយថ្ងៃជាង ១០ ម៉ឺន​នាក់ចូលថ្ងៃទី ៣ និងស្លាប់ ៥១ នាក់ ។

ទោះបីជានិន្នាការនៃការរកឃើញអ្នកឆ្លងក្នុងមួយថ្ងៃនៅតែកើនឡើងក៏ដោយ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែស្ថានភាពរីករាលដាលនៃមេរោគអូមីក្រុង (Omicron) រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យភោជនីយដ្ឋាន និងហាងកាហ្វេ បម្រើ​ការ​អង្គុយ​ញ៉ាំ​អាហារ​ក្នុង​ហាង​រយៈពេល ១ ម៉ោង​ ប៉ុន្តែ​ការ​ជួបជុំ​គ្នា​នៅ​ទី​សាធារណៈ​នៅ​មាន​កម្រិត​ត្រឹម​តែ​ ៦ នាក់​ប៉ុណ្ណោះ ដែល​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​នៅ​កន្លែង​សាធារណៈ និងបង្ហាញប័ណ្ណចាក់ថ្នាំបង្ការមុនពេលចូលទៅក្នុងកន្លែងផ្សេងៗ ។

ចំណែកអ្នកធ្វើដំណើរពីបរទេស ត្រូវកាក់ខ្លួន ៧ ថ្ងៃ ដែលមានប្រសិទ្ធភាពរយៈពេលបីសប្តាហ៍រហូតដល់ថ្ងៃទី ១៣ ខែមីនា ឬ ៤ ថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ ម្តងទៀត ៕

រូបភាព GETTY IMAGES

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម