រលកបាតុកម្មចាប់ផ្តើមផ្ទុះខ្លាំងបណ្តើរៗ ទាមទារឲ្យសមាជិកព្រឹទ្ធសភាគោរពអំណាចអធិបតេយ្យរបស់ប្រជាជនថៃ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី30 ខែកក្កដា ឆ្នាំ2023 ម៉ោង 9:19 នាទី ព្រឹក

ដោយ សាវុឌ្ឍ៖

Photo by Thairath

រយៈពេលជាង ២ ខែមកហើយ បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២៣ ប៉ុន្តែនៅតែមិនអាចមាននាយករដ្ឋមន្ត្រី និងរៀបចំរដ្ឋាភិបាលបាន ព្រោះតែតួអង្គសំខាន់ គឺសមាជិកព្រឹទ្ធសភាដែលមិនបោះឆ្នោតគាំទ្របេក្ខភាពលោក ភីថា លីមចារើនរ៉ាត់ ។ ដូច្នេះហើយ ទើបចាប់ផ្តើមមានរលកបាតុកម្មជាបណ្តើរៗ ដើម្បីតវ៉ាចំពោះសមាជិកព្រឹទ្ធសភា ដែលកើតចេញពីក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្នុងអាណត្តិលោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី ។

ក្រុមបាតុករបានជំរុញឱ្យគណបក្សនយោបាយ សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ យកចិត្តទុកដាក់លើគោលការណ៍ ដោយស្នើឱ្យឆ្លងផុតវិបត្តិនេះ ដោយពិចារណាលើមាត្រាសំខាន់ៗចំនួនពីរ គឺមាត្រា ៣ និងមាត្រា៥ នៃរដ្ឋធម្មនុញ្ញថៃ ដែលបានចោទសមាជិកព្រឹទ្ធសភាថាបំពានលើរដ្ឋធម្មនុញ្ញ ហើយ​ស្នើឲ្យលោក វ៉ាន់ ន័រ ម៉ាថា ក្នុងនាម​ជា​ប្រធាន​រដ្ឋសភា​ ជំរុញសមាជិក​ ព្រឹទ្ធសភា​ដែលធ្លាប់​បោះឆ្នោត​ប្រឆាំង ឬ​មិន​​បោះ​ឆ្នោត ឲ្យគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី បើពុំនោះទេ វា​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។

មាត្រា ៣ នៃរដ្ឋធម្មនុញ្ញថៃចែងថា អំណាចអធិបតេយ្យភាពជារបស់ប្រជាជនថៃ ព្រះមហាក្សត្រ​ជា​ប្រមុខ​រដ្ឋ​ទ្រង់​ប្រើ​អំណាច​តាម​រយៈ​រដ្ឋសភា ​គណៈរដ្ឋមន្ត្រី និង​តុលាការយោង​តាម​រដ្ឋធម្មនុញ្ញ រដ្ឋសភា គណៈរដ្ឋមន្ត្រី តុលាការ ស្ថាប័ន​ឯករាជ្យ និង​ស្ថាប័ន​រដ្ឋាភិបាល ត្រូវបំពេញភារកិច្ចស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងនីតិរដ្ឋ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជនទាំងមូល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម