អ្នកណាថារុស្ស៊ីមិនចេះព្រួយ ! ដល់ពេលរុស្ស៊ីរត់ទៅពឹងមិត្តចិនហើយ !

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី14 ខែមិីនា ឆ្នាំ2022 ម៉ោង 6:21 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ

រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យ ទី ១៣ មីនាថា ខ្លួនកំពុងពឹងពាក់ទៅលើប្រទេសចិនដើម្បីជួយពួកគេទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ចនៃទណ្ឌកម្មរបស់លោកខាងលិច ដែលបានបង្កកមាស និងប្រាក់បម្រុងរូបិយប័ណ្ណបរទេសស្ទើរតែពាក់កណ្តាល។

លោក អាន់ទូន ស៊ីលូណូវ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីមានប្រសាសន៍ថា «​យើង​មាន​ទុន​បម្រុង​មាស និង​ប្តូរ​រូបិយប័ណ្ណ​បរទេស​មួយ​ចំនួន​ជា​រូបិយប័ណ្ណ​ យាន់(ប្រាក់ចិន) ហើយ​យើង​​ឃើញ​ថា ប្រទេស​លោក​ខាង​លិច​កំពុង​រឹតសម្ពាធ​លើ​ប្រទេស​ចិន​ ក្នុង​ការ​​ដាក់កម្រិត​ពាណិជ្ជកម្ម​, ប្រាកដ​ណាស់​ថា មាន​សម្ពាធ​ក្នុង​ការ​កម្រិត​ការ​ចូល​ប្រើប្រាស់​ទុនបម្រុង​ទាំង​នោះ»។

«ប៉ុន្តែខ្ញុំគេគិតថា ភាពជាដៃគូរបស់យើងជាមួយប្រទេសចិនក៏នឹងជួយយើងរក្សាកិច្ចសហប្រតិបត្តិការដែលយើងទទួលបានផងដែរ មិនត្រឹមតែរក្សាទេ ប៉ុន្តែ​ក៏​កើន​ឡើង​ផង​ដែរ ខណៈ​ទីផ្សារ​លោក​ខាង​លិច​កំពុង​តែ​បិទ»។

ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើប្រព័ន្ធសាជីវកម្ម និងហិរញ្ញវត្ថុរបស់រុស្ស៊ី ចាប់តាំងពីការលុកលុយចូលអ៊ុយក្រែនថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។

ការអត្ថាធិប្បាយរបស់លោក ស៊ីលូណូវ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ គឺជាសេចក្តីថ្លែងការណ៍ច្បាស់លាស់បំផុតពីទីក្រុងម៉ូស្គូ ដែលពួកគេនឹងស្វែងរកជំនួយពីប្រទេសចិន ដើម្បីកាត់បន្ថយផលប៉ះពាល់ ។

ប្រទេសទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ ​ក៏​ព្រោះ​តែ​បានរងនូវ​សម្ពាធ​ខ្លាំង​ពី​លោកខាងលិច​លើ​បញ្ហា​សិទ្ធិមនុស្ស និង​បញ្ហា​ផ្សេងៗ ។

កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ហើយបានប្រកាសអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដែលពួកគេនិយាយថា មានគោលបំណងប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា «មិត្តភាពគឺគ្មានដែនកំណត់» ។

ការដាក់ទណ្ឌកម្មលើទុនបម្រុងរបស់រុស្ស៊ី បានក្លាយជាវិធានការដ៏ឈឺចាប់បំផុតមួយលើសេដ្ឋកិច្ចរុស្ស៊ី ។ កាលពីខែកន្លង មក ស៊ីលូណូវ និយាយថា រុស្ស៊ីអាចធននឹងទណ្ធកម្មបានដោយសារមានប្រាក់បម្រុងចំនួនច្រើនគួរសម ហើយនៅពិចារណាស្នើ Eurobonds ដល់វិនិយោគិនអន្តរជាតិ នៅពេលដែលការប្រែប្រួលទីផ្សារមានការថយចុះ ។

ថ្ងៃអាទិត្យ​ ទី ១៣ មីនាកន្លងមក លោក​បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​បាន​បង្កក​ប្រាក់​ប្រហែល ៣០០ ពាន់​លាន​ដុល្លារ​ក្នុង​ចំនួន ៦៤០ ពាន់​លាន​ដុល្លារ​ដែល​រុស្ស៊ី​មាន​ជា​មាស និង​រូបិយប័ណ្ណ​បរទេស ។

លោក ស៊ីលូណូវ ក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ីនឹងបំពេញកាតព្វកិច្ចបំណុលរដ្ឋរបស់ខ្លួន ហើយនឹងទូទាត់ប្រាក់រូប្លិ៍ដល់ម្ចាស់បំណុលរបស់ខ្លួន រហូតដល់ទុនបម្រុងរបស់រដ្ឋមិនត្រូវបានព្យួរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម