មានអ្វីប្លែក ដែលមហាអំណាចអាមេរិក-ចិន ធ្វើសមយុទ្ធពហុភាគី ជាមួយឥណ្ឌូនេស៊ី?

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី05 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:54 នាទី ល្ងាច

ដោយ សូរ្យសែង៖

កងទ័ពជើងទឹកអាមេរិក និងចិនបញ្ជូន បានបញ្ជូននាវាចម្បាំងទៅចូលរួមសមយុទ្ធ ដែលរៀបចំដោយប្រទេសឥណ្ឌូនេស៊ី ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៥ ខែមិថុនានេះថា កងទ័ពជើងទឹកអាមេរិក និងកងទ័ពជើងទឹករំដោះប្រជាជនចិន (PLA) បានបញ្ជូននាវាចម្បាំងទៅចូលរួមក្នុងសមយុទ្ធពហុភាគីលើកទី៤ មានឈ្មោះ «Komodo» នៅឯឆ្នេរសមុទ្រនៃកោះស៊ូឡាវេស៊ី (Sulawesi) ប្រទេសឥណ្ឌូនេស៊ីដែលស្ថិតនៅភាគខាងកើតនៃប្រទេស សមយុទ្ធ​នេះ​ ធ្វើឡើងពី​ថ្ងៃ​ចន្ទ ទី ៥-៨ មិថុនា ។

ស្ថានទូតអាមេរិកនៅទីក្រុងហ្សាការតា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា កងទ័ពជើងទឹកអាមេរិកបញ្ជូននាវាការពារដែនសមុទ្រល្បឿនលឿន ទៅចូលរួមនៅក្នុងសមយុទ្ធនេះ ខណៈដែលក្រសួងការពារជាតិចិនបានចេញសេចក្តីថ្លែងការណ៍មួយដែរ អំពីការត្រៀមបញ្ជូននាវាពិឃាដ និង​នាវា​ចម្បាំង​ចូល​រួម​សមយុទ្ធផងដែរ ។

លើស​ពី​នេះ​ទៅ​ទៀត ប្រភព​ពី​កង​ទ័ព​ឥណ្ឌូណេស៊ី​ផ្តល់​ព័ត៌មាន​បន្ថែម​ទៀត​ថា កងទ័ពជើងទឹកនៃប្រទេសជាច្រើន រួមទាំងរុស្ស៊ី និងអូស្ត្រាលី បញ្ជូននាវាចម្បាំងទៅចូលរួមក្នុងសមយុទ្ធនេះផងដែរ ដោយការហ្វឹកហ្វឺនសមរភូមិនេះ ផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹករបស់ឥណ្ឌូនេស៊ី ជាមួយដៃគូសំខាន់ៗ ។

រូបភាព GETTY IMAGES


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម