by B. Dararith
នៅព្រឹកថ្ងៃទី៩ខែមករា ២០ ២៤នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងថា «ការធ្វើកំណែទម្រង់ មិនមែនជាការធ្វើបដិវត្តន៍នោះទេ ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ គឺផ្អែកលើមូលដ្ឋាននៃគោលនយោបាយដែលបានដាក់ចេញកាលពីរដ្ឋាភិបាលអាណត្តិមុនៗ។
សម្តេចថ្លែងបែបនេះក្នុងពិធីសំណេះនសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១,៦៩១នាក់ នាព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតីមានប្រសាសន៍ថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ មិនមែនផ្ដាច់ចោលនូវគោល នយោបាយពីមុន លុបចោលទាំងអស់ ហើយអនុវត្តដូចជំនាន់ខ្មែរក្រហម ចូលមកលុបចោលនូវកម្មសិទ្ធិឯកជនដាក់អីផ្សេងៗយើងអត់ទេ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ គឺបន្តពីគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិមុនៗ ជាពិសេសយុទ្ធសាស្រ្ដបញ្ចកោណគឺផ្អែកលើមូលដ្ឋាននៃយុទ្ធសាស្រ្ដចតុកោណ៕
រូបផេកសម្តេចធិបតី