បិទការលក់ដូរជាបណ្ដោះអាសន្នក្នុងផ្សារពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី28 ខែមិីនា ឆ្នាំ2021 ម៉ោង 8:03 នាទី ល្ងាច

វេលាម៉ោង ៦:០០ នាទីល្ងាច ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ រដ្ឋបាលស្រុកពញាក្រែក សម្រេចបិទដំណើរការលក់ដូរពីម៉ោងនេះតទៅ នៅផ្សារពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

មូលហេតុដោយសារនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ លោកស្រី ព្រឿង ឡុង មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បានចូលទិញទំនិញក្នុងផ្សារពោធិស្រុកនេះ ដែលបង្កហានិភ័យខ្ពស់ក្នុងការចម្លងវីរុសកូវី-១៩ ។ រដ្ឋបាលស្រុកពញាក្រែក សម្រេចបិទការលក់ដូរជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ៦:០០ នាទីល្ងាចនេះតទៅ  រហូតដល់មានការជូនដំណឹងជាថ្មី ។

ចូរអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន «៣ការពារ ៣កុំ» ៕

ប្រភព ៖ ឯកសារសុខាភិបាលសាធារណៈ

ដោយ ណយ វង្ស


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម