លោក ថាក់ស៊ីន លើកពេលវិលត្រឡប់ថ្ងៃ ១០ សីហា តែសន្យាវិលវិញមិនលើសពីពីរសប្តាហ៍

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី06 ខែសីហា ឆ្នាំ2023 ម៉ោង 5:19 នាទី ល្ងាច

ដោយ សូរ្យសែង៖

ករណីលោកស្រី ផេតថងថាន ឈិនវ៉ាត់ មេបក្ស​ភឿថៃ បានបង្ហោះសារតាមរយៈបណ្តាញសង្គមនៅថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2023 ដែលជាថ្ងៃខួបកំណើតគម្រប់ 74 ឆ្នាំរបស់លោក ថាក់ស៊ីន ឈិនវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃថា ឪពុករបស់លោកស្តីនឹងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី 10 ខែសីហា ជាមួយនឹងយន្តហោះឯកជន ហើយនឹងចុះចតនៅព្រលានយន្តហោះដនមឿង ។ រហូត​ធ្វើ​ឱ្យ​គណបក្ស​ជា​ច្រើន​តាម​ដាន​ថា តើ​ពិត​ជា​នឹង​វិល​មក​វិញ​ជាមួយ​នឹង​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​ដែល​កំពុង​រង្គោះ​រង្គើ​ឬ​អត់?

រហូតមកដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ មានសេចក្តីរាយការណ៍ព័ត៌មានមួយបញ្ជាក់ថា លោកថាក់ស៊ីន នឹងពន្យារពេលការវិលត្រឡប់របស់លោកទៅកាន់ប្រទេសថៃវិញ បន្ទាប់ពីរដ្ឋាភិបាលមិនទាន់ត្រូវបានបង្កើត ។ ស្របនឹងពេលថ្មីៗនេះ លោក ថាក់ស៊ីន បានប្រកាសបញ្ជាក់តាមរយៈ X (វេទិកា Twitter) គណនីឈ្មោះ ថាក់ស៊ីន ដោយបញ្ជាក់ថា… «ខ្ញុំសូមពន្យារពេលការវិលត្រឡប់មកប្រទេសថៃវិញ ចាប់ពីថ្ងៃទី ១០ ដល់ តែមិនលើសពីពីរសប្តាហ៍នោះទេ លោកនឹងជូនដំណឹងម្តងទៀត ។​ ការពន្យារពេលនេះ ដោយសារគ្រូពេទ្យ​បាន​ឲ្យ​ទៅ​ពិនិត្យសុខភាព​ជាមុន​សិន» ។

នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ ទូរទស្សន៍បាយ័នរបស់កម្ពុជា បានផ្សាយអំពីវត្តមានបងប្អូន អតីតនាយក​រដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានចូលរួមក្នុងពិធីខួបកំណើតរបស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរាជធានីភ្នំពេញ ៕

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម