ចិនក្រោធតៃវ៉ាន់ ព្រមានថា «ឯករាជ្យ» មានន័យដល់ «សង្គ្រាម» (មានវីដេអូ)

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី29 ខែមករា ឆ្នាំ2021 ម៉ោង 11:25 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

ស្របពេលដែលទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះចម្បាំងចូលទៅដែនកោះតៃវ៉ាន់ នៅទីបំផុតកាលពីថ្ងៃទី ២៨ ខែមករា ក្រសួងការពារជាតិតៃវ៉ាន់ បានព្រមានជាសំលេងខ្លាំង ។

Newsweek រាយការណ៍កាលពីម្សិលមិញ (២៨ មករា) ថា វូ ស៊ាន (Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិចិន ថ្លែងការណ៍ព្រមានតៃវ៉ាន់ ដែលតៃវ៉ាន់ចេញរបាយការណ៍ថា ចិនបញ្ជូនកម្លាំងយោធាទៅច្រកសមុទ្រតៃវ៉ាន់ និងយន្តហោះយោធា ២៨ គ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់ ចូលទៅកាន់តំបន់ការពារអាកាស ADIZ ភាគនីរតីនៃកោះតៃវ៉ាន់ ហើយកាលពីថ្ងៃទី ២៥ ខែមករា មានយន្តហោះចិនមួយគ្រឿងហោះចូលតំបន់ ADIZ ជាសញ្ញាបង្ហាញថា ចិនកំពុងលុកលុយចូលតំបន់តៃវ៉ាន់ ៤ លើក ៣ ថ្ងៃជាប់គ្នា ។ លោក វូ អះអាងថា «តៃវ៉ាន់មិនអាចផ្តាច់ចេញពីចិនបានឡើយ» ។

លោក វូ បានរំឭកថា«មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះនៅតៃវ៉ាន់ដែលចង់បានឯករាជ្យ»ហើយពួកគេបានព្រមាន​តៃវ៉ាន់ថា «យើងសុំព្រមានទៅក្រុមឯករាជ្យតៃវ៉ាន់ទាំងនោះថា អ្នកដែលចូលចិត្តលេងជាមួយភ្លើងនឹងត្រូវរលាកដៃខ្លួន​ឯង ហើយឯករាជ្យភាពរបស់តៃវ៉ាន់មានន័យថា​ សង្គ្រាម» ។

ចំណែកកាសែត REUTERS បាននិយាយថា ក្រុមប្រឹក្សាកិច្ចការដែនដីតៃវ៉ាន់(Mainland Affairs Council) និយាយ​ថា ប្រទេសចិនត្រូវគិតឱ្យបានម៉ត់ចត់ និងមិនគួរមើលស្រាលការប្តេជ្ញាចិត្តរបស់កោះតៃវ៉ាន់ចំពោះការការពារអធិប​តេយ្យភាព និងការលើកស្ទួយសេរីភាពនិងប្រជាធិបតេយ្យនោះទេ ។

សារព័ត៌មាន Newsweek បានរាយការណ៍ថា មុននេះប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ិងវើន (Tsai Ing-Wen) បានច្រានចោលការចោទប្រកាន់ពីទីក្រុងប៉េកាំងម្តងទៀត ដោយលោកស្រីបានបញ្ជាក់ថា គ្មានផែនការប្រកាសឯករាជ្យជាផ្លូវការរបស់កោះតៃវ៉ាន់ទេ ដោយសារតែនៅក្នុងការអនុវត្តជាក់ស្តែង តៃវ៉ាន់ជាប្រទេសឯករាជ្យរួចទៅហើយ ។

ទោះយ៉ាងណា នៅក្នុងរបាយការណ៍របាយការណ៍ប្រចាំខែ អ្នកនាំពាក្យក្រសួងការពារជាតិទីក្រុងប៉េកាំង មិនបានសម្តែងចេញលើការប្រកាសថ្មីរបស់រដ្ឋាភិបាលអាមេរិក ចូ បៃដេន ដែលបញ្ជាក់ពីការគាំទ្ររបស់លោកចំពោះកោះតៃវ៉ាន់ឡើយ តែនិយាយត្រឹមតែថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ក្រោមរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ វាមានការលំបាក ហើយកម្លាំងប្រដាប់អាវុធទាំងពីរប្រឈមមុខ ទាំងឧបសគ្គ ទាំងហានិភ័យ  ។

ទោះយ៉ាងណា លោក វូ បានបង្ហើបថា មេដឹកនាំយោធាសហរដ្ឋអាមេរិក និងមេដឹកនាំយោធាចិន បានជួបគ្នាតាម​អ៊ិនធើរណេតកាលពីថ្ងៃ ២៧-២៨ ខែមករា ដើម្បីពិភាក្សាពីការស្វែងរកអដ្ឋិធាតុរបស់អតីតទាហានអាមេរិកនៅក្នុងសង្គ្រាមពីអតីតកាលនៅក្នុងតំបន់ ៕

 

 

   

 

 

ប្រភពពី mgronline

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម